ព្រះត្រៃបិដក ភាគ ៤៨

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មហាសមុទ្រ​ ​មាន​រតនៈ​ច្រើនយ៉ាង​ ​មិនមែន​មាន​រតនៈ​ម្យ៉ាង​ទេ​ ​ឯ​រតនៈ​ទាំងនេះ​ ​ដែល​មាននៅ​ក្នុង​មហាសមុទ្រ​នោះ​ ​គឺ​កែវ​មុក្តា​ ​កែវមណី​ ​កែវពិទូរ្យ​ ​សង្ខ​ ​សិលា​ ​កែ​វប្រ​ពាឡ​ ​ប្រាក់​ ​មាស​ ​កែវ​ក្រហម​ ​និង​កែវមរកត​ ​ដោយហេតុ​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជាហេតុ​អស្ចារ្យ​ ​ចំឡែក​ ​ទី៧​ ​ក្នុង​មហាសមុទ្រ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​ៗ​ ​តែង​រីករាយ​ក្នុង​មហាសមុទ្រ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយវិញទៀត​ ​មហាសមុទ្រ​ ​ជាទី​នៅ​អាស្រ័យ​នៃ​ពួក​សត្វ​ធំៗ​ ​ជាច្រើន​ ​ពួក​សត្វ​ធំៗ​ ​ទាំងនេះ​ ​ដែល​នៅក្នុង​មហាសមុទ្រ​នោះ​ ​គឺ​ត្រី​ឈ្មោះ​តិមិ​ ​ឈ្មោះ​តិ​មិង្គ​លៈ​ ​ឈ្មោះ​តិ​មិ​រមិ​ង្គលៈ​ ​និង​ពួក​អសុរ​ ​នាគ​ ​គន្ធព្វ​ ​ដែល​មាន​ក្នុង​មហាសមុទ្រ​ ​មាន​អត្តភាព​ ​១០០យោជន៍​ខ្លះ​ ​មាន​អត្តភាព​ ​២០០យោជន៍​ខ្លះ​ ​មាន​អត្តភាព​ ​៣០០យោជន៍​ខ្លះ​ ​មាន​អត្តភាព​ ​៤០០យោជន៍​ខ្លះ​ ​មាន​អត្តភាព​ ​៥០០យោជន៍​ខ្លះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មហាសមុទ្រ​ ​ជាទី​នៅ​អាស្រ័យ​នៃ​ពួក​សត្វ​ធំៗ​ ​ជាច្រើន​ ​ពួក​សត្វ​ធំៗ​ ​ទាំងនេះ​ ​ដែល​នៅ​អាស្រ័យ​ក្នុង​មហាសមុទ្រ​នោះ​ ​គឺ​ត្រី​ឈ្មោះ​តិមិ​ ​ឈ្មោះ​តិ​មិង្គ​លៈ​ ​ឈ្មោះ​តិ​មិ​រមិ​ង្គលៈ​ ​និង​ពួក​អសុរ​ ​នាគ​ ​គន្ធព្វ​ ​ដែល​មាន​ក្នុង​មហាសមុទ្រ​ ​មាន​អត្តភាព​ ​១០០យោជន៍​ខ្លះ​។​បេ​។​ ​មាន​អត្តភាព​ ​៣០០យោជន៍​ខ្លះ​ ​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636854667517462742
ទៅកាន់ទំព័រ៖