ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​បហា​រាទ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​មានការ​សិក្សា​ដោយលំដាប់​ ​មាន​កិច្ច​ដែល​ត្រូវ​ធ្វើ​ដោយលំដាប់​ ​មាន​សេចក្ដី​ប្រតិបត្តិ​ដោយលំដាប់​ ​មិនមែន​បាន​ត្រាស់​ដឹង​អរហត្តផល​តែម្ដង​ទេ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​បហា​រាទ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​មានការ​សិក្សា​ដោយលំដាប់​ ​មាន​កិច្ច​ដែល​ត្រូវ​ធ្វើ​ដោយលំដាប់​ ​មាន​សេចក្ដី​ប្រតិបត្តិ​ដោយលំដាប់​ ​មិនមែន​បាន​ត្រាស់​ដឹង​អរហត្តផល​តែម្ដង​ទេ​ ​ដោយហេតុ​ណា​ ​ម្នាល​បហា​រាទ​ ​នេះ​ជាហេតុ​អស្ចារ្យ​ចំឡែក​ ​ទី១​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ​ៗ​ ​តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​បហា​រាទ​ ​មហាសមុទ្រ​ ​ដែល​មាន​ទឹក​តាំងនៅ​នឹងជា​ធម្មតា​ ​មិនដែល​ឡើង​ ​ឬ​ជោរ​ហួស​ច្រាំង​ទៅ​ ​យ៉ាងណាមិញ​ ​ម្នាល​បហា​រាទ​ ​សិក្ខាបទ​ណា​ ​ដែល​តថាគត​បាន​បញ្ញត្តដល់​សាវក​ទាំងឡាយ​ហើយ​ ​ពួក​សាវក​តថាគត​ ​សូម្បី​មានហេតុ​ដល់​ជីវិត​ ​ក៏​មិន​ហ៊ាន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​នោះ​ឡើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​បហា​រាទ​ ​សិក្ខាបទ​ណា​ ​ដែល​តថាគត​បាន​បញ្ញត្តដល់​សាវក​ទាំងឡាយ​ហើយ​ ​ពួក​សាវក​តថាគត​ ​សូម្បី​មានហេតុ​ដល់​ជីវិត​ ​ក៏​មិន​ហ៊ាន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​នោះ​ ​ដោយហេតុ​ណា​ ​ម្នាល​បហា​រាទ​ ​នេះ​ជាហេតុ​អស្ចារ្យ​ចំឡែក​ ​ទី២​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ​ៗ​ ​តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ​។​ ​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636854667877533337
ទៅកាន់ទំព័រ៖