ព្រះត្រៃបិដក ភាគ ៤៨

​សង្ឃ​តែង​ប្រជុំ​គ្នា​ ​នាំ​យក​បុគ្គល​នោះ​ចេញ​មួយរំពេច​ ​បុគ្គល​នោះ​ ​ទុកជា​អង្គុយ​នៅក្នុង​កណ្ដាល​ជំនុំ​សង្ឃ​ពិតមែន​ ​ប៉ុន្តែ​បុគ្គល​នោះ​ ​ឈ្មោះថា​នៅ​ឆ្ងាយ​អំពី​សង្ឃ​ ​ចំណែកខាង​សង្ឃ​ ​ក៏​ឈ្មោះថា​ ​នៅ​ឆ្ងាយ​អំពី​បុគ្គល​នោះ​ ​ដោយហេតុ​ណា​ ​ម្នាល​បហា​រាទ​ ​នេះ​ជាហេតុ​អស្ចារ្យ​ចំឡែក​ ​ទី៣​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ​ៗ​ ​តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​បហា​រាទ​ ​ទន្លេ​ធំៗ​ ​ទាំងឡាយ​ណាមួយ​ ​គឺ​ទន្លេ​គង្គា​ ​យមុនា​ ​អចិរ​វតី​ ​សរភូ​ ​មហី​ ​កាលបើ​ទន្លេ​ទាំងនោះ​ ​ហូរ​ចូល​ទៅដល់​មហាសមុទ្រ​ហើយ​ ​តែង​លះបង់​នាម​ ​និង​គោត្រ​ដើម​ ​(​របស់​ខ្លួន​)​ ​ហើយ​ដល់​នូវ​កិរិយា​រាប់ថាជា​មហាសមុទ្រ​តែ​ម្យ៉ាង​ ​យ៉ាងណាមិញ​ ​ម្នាល​បហា​រាទ​ ​វណ្ណៈ​ ​គឺ​ត្រកូល​ ​៤​ ​ពួក​នេះ​ ​គឺ​ក្សត្រិយ៍​ ​១​ ​ព្រាហ្មណ៍​ ​១​ ​វេស្សៈ​ ​១​ ​សុទ្ទៈ​ ​១​ ​បើ​វណ្ណៈ​ទាំងនោះ​ចេញ​ចាក​ផ្ទះ​ ​បួស​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​សំដែង​ហើយ​ ​រមែង​លះបង់​នាម​ ​និង​គោត្រ​ដើម​ ​(​របស់​ខ្លួន​)​ ​ហើយ​ដល់​នូវ​កិរិយា​រាប់ថាជា​សមណ​សក្យ​បុត្រ​តែ​ម្យ៉ាង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​បហា​រាទ​ ​វណ្ណៈ​ ​៤ពួក​នេះ​ ​គឺ​ក្សត្រិយ៍​ ​១​ ​ព្រាហ្មណ៍​ ​១​ ​វេស្សៈ​ ​១​ ​សុទ្ទៈ​ ​១​ ​វណ្ណៈ​ទាំងនោះ​ចេញ​ចាក​ផ្ទះ​ ​បួស​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​សំដែង​ហើយ​ ​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636854668228483410
ទៅកាន់ទំព័រ៖