ព្រះត្រៃបិដក ភាគ ៤៨

​រមែង​លះបង់​នាម​ ​និង​គោត្រ​ដើម​ ​(​របស់​ខ្លួន​)​ ​ដល់​នូវ​កិរិយា​រាប់ថាជា​ ​សមណ​សក្យ​បុត្រ​តែ​ម្យ៉ាង​ ​ដោយហេតុ​ណា​ ​ម្នាល​បហា​រាទ​ ​នេះ​ជាហេតុ​អស្ចារ្យ​ចំឡែក​ ​ទី៤​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ​ៗ​ ​តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​បហា​រាទ​ ​ទឹកទន្លេ​ទាំងឡាយ​ណាមួយ​ក្នុង​លោក​ ​ដែល​ហូរ​ស្រោច​ចុះទៅ​កាន់​មហាសមុទ្រ​ក្ដី​ ​ធារទឹក​ភ្លៀង​ទាំងឡាយ​ណា​ ​ដែល​ហូរ​ធ្លាក់ចុះ​មក​អំពី​អាកាស​ក្ដី​ ​មហាសមុទ្រ​ក៏​មិន​ប្រាកដជា​ស្រក​ ​ឬ​ពេញដោយ​ទឹក​នោះ​ ​យ៉ាងណាមិញ​ ​ម្នាល​បហា​រាទ​ ​ទោះបី​ពួក​ភិក្ខុ​ច្រើន​រូប​ ​បរិនិព្វាន​ដោយ​អនុបាទិសេស​និព្វាន​ធាតុ​ ​និព្វាន​ធាតុ​ក៏​មិន​ប្រាកដជា​ខ្វះ​ ​ឬ​ពេញដោយ​ភិក្ខុ​ទាំងនោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​បហា​រាទ​ ​ទោះបី​ពួក​ភិក្ខុ​ច្រើន​រូប​ ​បរិនិព្វាន​ដោយ​អនុបាទិសេស​និព្វាន​ធាតុ​ ​និព្វាន​ធាតុ​ ​ក៏​មិន​ប្រាកដជា​ខ្វះ​ ​ឬ​ពេញដោយ​ភិក្ខុ​ទាំងនោះ​ ​ដោយហេតុ​ណា​ ​ម្នាល​បហា​រាទ​ ​នេះ​ជាហេតុ​អស្ចារ្យ​ចំឡែក​ ​ទី៥​ ​ក្នុង​ធម្មវិន័យ​នេះ​ ​ដែល​ពួក​ភិក្ខុ​ឃើញ​ហើយ​ ​ៗ​ ​តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​បហា​រាទ​ ​មហាសមុទ្រ​ ​ដែល​មាន​រស​តែមួយ​ ​គឺ​រសប្រៃ​ ​យ៉ាងណាមិញ​ ​ម្នាល​បហា​រាទ​ ​ធម្មវិន័យ​នេះ​ ​មាន​រស​តែមួយ​ ​គឺ​វិមុត្តិ​រស​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636854668409883786
ទៅកាន់ទំព័រ៖