ព្រះត្រៃបិដក ភាគ ៤៨

​បណ្ណា​សកា​សង្គហិ​ត​វគ្គ​
​សន្ធាន​វគ្គ​ ​


 [​៥១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់​ក្នុង​និគ្រោធារាម​ ​ក្បែរ​ក្រុង​កបិលពស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​គ្រានោះ​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំម្ចាស់​សូម​អង្វរ​ ​មាតុគ្រាម​ ​គួរ​ចេញ​ចាក​ផ្ទះ​ ​បាន​បព្វជ្ជា​ ​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​សំដែង​ហើយ​។​ ​ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ឃាត់​ថា​ ​ម្នាលនាង​គោតមី​ ​ណ្ហើយ​នាង​ ​កុំ​គាប់ចិត្ត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ ​ហើយ​បព្វជ្ជា​ ​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​បាន​សំដែង​ឡើយ​។​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​ក្រាប​ថ្វាយបង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ ​ជា​គំរប់​ពីរ​ដង​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំម្ចាស់​សូម​អង្វរ​ ​មាតុគ្រាម​ ​គួរ​ចេញ​ចាក​ផ្ទះ​ ​បាន​បព្វជ្ជា​ ​មិន​មានប្រយោជន៍​ដោយ​ផ្ទះ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ទ្រង់​សំដែង​ហើយ​។​ ​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636854704615624636
ទៅកាន់ទំព័រ៖