ព្រះត្រៃបិដក ភាគ ៤៨

​សតិ​វគ្គ​


 [​៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សតិ​ ​និង​សម្បជញ្ញៈ​ ​មិន​មាន​ ​ហិរិ​ ​និង​ឱត្តប្បៈ​ ​របស់​បុគ្គល​វិបត្តិ​ចាក​សតិ​ ​និង​សម្បជញ្ញៈ​ ​ឈ្មោះថា​ ​មាន​ឧបនិស្ស័យ​សាបសូន្យ​ ​កាលបើ​ហិរិ​ ​និង​ឱត្តប្បៈ​ ​មិន​មាន​ ​ឥន្រ្ទិយ​សំវរៈ​ ​របស់​បុគ្គល​វិបត្តិ​ចាក​ហិរិ​ ​និង​ឱត្តប្បៈ​ ​ឈ្មោះថា​ ​មាន​ឧបនិស្ស័យ​សាបសូន្យ​ ​កាលបើ​ឥន្រ្ទិយ​សំវរៈ​ ​មិន​មាន​ ​សីល​របស់​បុគ្គល​វិបត្តិ​ចាក​ឥន្រ្ទិយ​សំវរៈ​ ​ឈ្មោះថា​ ​មាន​ឧបនិស្ស័យ​ ​សាបសូន្យ​ ​កាលបើ​សីល​ ​មិន​មាន​ ​សម្មាសមាធិ​ ​របស់​បុគ្គល​វិបត្តិ​ចាក​សីល​ ​ឈ្មោះថា​ ​មាន​ឧបនិស្ស័យ​សាបសូន្យ​ ​កាលបើ​ ​សម្មាសមាធិ​ ​មិន​មាន​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​របស់​បុគ្គល​វិបត្តិ​ចាក​សម្មាសមាធិ​ ​ឈ្មោះថា​ ​មាន​ឧបនិស្ស័យ​សាបសូន្យ​ ​កាលបើ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មិន​មាន​ ​និ​ព្វិ​ទា​វិ​រាគៈ​ ​របស់​បុគ្គល​វិបត្តិ​ចាក​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ឈ្មោះថា​ ​មាន​ឧបនិស្ស័យ​សាបសូន្យ​ ​កាលបើ​និ​ព្វិ​ទា​វិ​រាគៈ​ ​មិន​មាន​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​របស់​បុគ្គល​វិបត្តិ​ចាក​និ​ព្វិ​ទា​វិ​រាគៈ​ ​ឈ្មោះថា​ ​មាន​ឧបនិស្ស័យ​សាបសូន្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដើមឈើ​ ​ដែល​មិន​មាន​មែក​ ​និង​ស្លឹក​ហើយ​ ​ក្រមរ​ឈើ​នោះ​ក្ដី​ ​មិនដល់​នូវ​ការ​ពេញលេញ​ទេ​ ​សម្បក​ ​ស្រាយ​ក្ដី​ ​ខ្លឹម​ក្ដី​ ​ក៏​មិនដល់​នូវ​ការ​ពេញលេញ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 636854738593108036
ទៅកាន់ទំព័រ៖