ព្រះត្រៃបិដក ភាគ ៤៨
សាមញ្ញវគ្គ
រឿងក្រៅពីនេះទៅ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងឧបោសថកម្មប្រកបដោយអង្គ ៨ ប្រការ ដល់ពួកឧបាសិកាទាំងអម្បាលនេះ គឺពោជ្ឈាឧបាសិកា សិរិមាឧបាសិកា បទុមាឧបាសិកា សុធម្មាឧបាសិកា មណុជាឧបាសិកា ឧត្តរាឧបាសិកា មុត្តាឧបាសិកា ខេមាឧបាសិកា រុចីឧបាសិកា ចុន្ទីរាជកុមារី ពិម្ពីឧបាសិកា សុមនារាជកុមារី មល្លិកាទេវី តិស្សមាតាឧបាសិកា សោណមាតាឧបាសិកា កាណមាតាឧបាសិកា ឧត្តរានន្ទមាតាឧបាសិកា វិសាខាមិគារមាតាឧបាសិកា ខុជ្ជុត្តរាឧបាសិកា សមាវតីឧបាសិកា សុប្បវាសាកោឡិយធីតាឧបាសិកា សុប្បិយាឧបាសិកា នកុលមាតាគហបតានីឧបាសិកា។
រាគបេយ្យាល
[១១១] ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ ប្រការ បុគ្គលត្រូវចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ ប្រការនេះ បុគ្គលត្រូវចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។
[១១២] ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ ប្រការ បុគ្គលគប្បីចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺបុគ្គលមានសេចក្ដីសំគាល់ក្នុងរូបខាងក្នុង (មានសក់ជាដើមរបស់ខ្លួន)
ID: 636854743317398250
ទៅកាន់ទំព័រ៖