ព្រះត្រៃបិដក ភាគ ៤៩

សុត្តន្ត​បិដក​
​អង្គុត្តរ​និកាយ​ ​នវក​និបាត​ ​
​ទសម​ភាគ​


​សូម​នមស្ការ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មា​សម្ពុទ​ ​ព្រះអង្គ​នោះ​។​

​បណ្ណា​សក​ ​
​សម្ពោធ​វគ្គ​ ​ទី១​

 ​[​១​]​ ​ខ្ញុំ​បាន​សា្តប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​គប្បី​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ហេតុ​នៃ​សេចក្តី​ចំរើន​ ​នូវ​ពួក​ធម៌​ជា​ចំណែក​នៃ​ការ​ត្រាស់​ដឹង​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​អន្យតិរ្ថិយ​សួរ​យ៉ាងនេះ​ហើយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដោះស្រាយ​ដល់​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​ដូចម្តេច​។​ ​
ទំព័រទី ១ | បន្ទាប់
ID: 636854845944778201
ទៅកាន់ទំព័រ៖