ព្រះត្រៃបិដក ភាគ ៤៩
បពិត្រព្រះអង្គដ៏ចំរើន កិច្ចដែលត្រូវធើ្វតទៅទៀតបន្តិចបន្តួច របស់ព្រះដ៏មានព្រះភាគ មិនមាន ការសន្សំនូវកិច្ចដែលធើ្វហើយ មិនមានទេ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខ្ញុំព្រះអង្គ នៅមានករណីយកិច្ចតទៅទៀត នៅមានការសន្សំនូវកិច្ច ដែលធើ្វហើយ ប្រសិនបើ ព្រះ ដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងទៅកាន់ព្រៃស្វាយនោះ ដើម្បីតាំងព្យាយាម។ ម្នាលមេឃិយៈ អ្នកចូរបង្អង់សិនចុះ កុំអាល ដ្បិតតថាគតតែម្នាក់ឯង ទម្រាំមានភិក្ខុណាមួយឯទៀត មកប្រាកដសិន (សិមអ្នកទៅចុះ)។ ព្រះមេឃិយៈដ៏មានអាយុ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ជាគំរប់ ៣ ដងដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ករណីយកិច្ចតទៅទៀតបន្តិចបន្តួច របស់ព្រះមានដ៏ព្រះភាគ មិនមាន ការសន្សំនូវកិច្ចដែលធើ្វហើយ មិនមាន បពិត្រព្រះអង្គដ៏ចំរើន ចំណែកខ្ញុំព្រះអង្គ នៅមានករណីយកិច្ចតទៅទៀត នៅមានការសន្សំនូវកិច្ចដែលធើ្វហើយ ប្រសិនបើ ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ គប្បីទៅកាន់ព្រៃស្វាយនោះ ដើម្បីតាំងព្យាយាម។ ម្នាលមេឃិយៈ តថាគតគប្បីនិយាយដូចម្តេចនឹងអ្នក ដែលចេះតែនិយាយថា ការតាំងព្យាយាមដូច្នេះ ម្នាលមេឃិយៈ អ្នកចូរសំគាល់នូវកាល ដែលគួរនឹងទៅក្នុងកាលឥឡូវនេះចុះ។
ID: 636854847685757779
ទៅកាន់ទំព័រ៖