ព្រះត្រៃបិដក ភាគ ៤៩
ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្តថា ចិត្តរបស់អាត្មាអញ ប្រាសចាកមោហៈហើយ ចិត្តដែលភិក្ខុចំរើនល្អហើយដោយចិត្តថា ចិត្តរបស់អាត្មាអញ មានសភាពមិនប្រកបដោយរាគៈ ចិត្តដែលភិក្ខុចំរើនល្អហើយដោយចិត្តថា ចិត្តរបស់អាត្មាអញ មានសភាពមិនប្រកបដោយទោសៈ ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្តថា ចិត្តរបស់អាត្មាអញ មានសភាពមិនប្រកបដោយមោហៈ ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្តថា ចិត្តរបស់អាត្មាអញ មានសភាពមិនបានត្រឡប់មក ដើម្បីកាមភព ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្តថា ចិត្តរបស់អាត្មាអញ មានសភាពមិនបានត្រឡប់មក ដើម្បីរូបភព ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្តថា ចិត្តរបស់អាត្មាអញ មានសភាពមិនបានត្រឡប់មក ដើម្បីអរូបភព។ ម្នាលអាវុសោ ភិក្ខុដែលមានចិត្តរួចស្រះដោយប្រពៃ យ៉ាងនេះហើយ ទោះរូបដ៏ក្រៃលែង ដែលគប្បីដឹងដោយចក្ខុ មកកាន់គន្លងនៃចក្ខុ ក៏គ្របសង្កត់ចិត្តរបស់ភិក្ខុនោះមិនបានឡើយ ចិត្តភិក្ខុនោះ មិនជាប់ស្អិត ជាចិត្តតាំងនៅ ដល់នូវការមិនញាប់ញ័រ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់នូវសេចក្តីវិនាសទៅនៃចិត្តនោះ ទោះបីសំឡេងដ៏ក្រៃលែង គប្បីដឹងដោយត្រចៀក។បេ។ ក្លិនគប្បីដឹងដោយច្រមុះ
ID: 636854883621183168
ទៅកាន់ទំព័រ៖