ព្រះត្រៃបិដក ភាគ ៤៩
មានសភាពមិនបានធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។ ភ័យ និងពៀរ ៥ ដែលអរិយសាវកបានរម្ងាប់ហើយ តើដូចម្ដេច។ ម្នាលគហបតី បុគ្គលជាអ្នកសម្លាប់សត្វ រមែងបាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នផង បាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅក្នុងលោកខាងមុខផង ទទួលនូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះការសម្លាប់សត្វជាបច្ច័យ បុគ្គលជាអ្នកវៀរចាកបាណាតិបាត រមែងមិនបាននូវភ័យ និងពៀរដែលប្រពឹត្តទៅ ក្នុងបច្ចុប្បន្នផង មិនបាននូវភ័យ និងពៀរដែលប្រព្រឹត្តទៅ ក្នុងលោកខាងមុខផង មិនទទួលនូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង កាលបើបុគ្គលវៀរចាកបាណាតិបាតហើយ ទើបភ័យ និងពៀរនោះ ស្ងប់រម្ងាប់ទៅបានយ៉ាងនេះ។ ម្នាលគហបតី បុគ្គលជាអ្នកកាន់យកនូវរបស់ដែលគេមិនបានឲ្យ។បេ។ ជាអ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ជាអ្នកពោលពាក្យកុហក ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទ តែងបាននូវភ័យ និងពៀរដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នផង បាននូវភ័យ និងពៀរដែលប្រព្រឹត្តទៅ ក្នុងលោកខាងមុខផង ទទួលនូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទជាបច្ច័យ
ID: 636854884256819524
ទៅកាន់ទំព័រ៖