ព្រះត្រៃបិដក ភាគ ៤៩

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​ណា​ ​អរិយ​សាវក​ ​បាន​រម្ងាប់​នូវ​ភ័យ​ ​និង​ពៀរ​ ​៥​ ​យ៉ាងនេះ​ ​ទាំង​ប្រកប​ហើយដោយ​អង្គ​នៃ​សោតាបត្តិ​ទាំង​ ​៤​ ​យ៉ាងនេះ​ហើយ​ ​អរិយ​សាវក​នោះ​ ​កាលបើ​ប្រាថ្នា​ ​គប្បី​ព្យាករ​នូវ​ខ្លួន​ដោយខ្លួនឯង​បាន​ថា​ ​អាត្មាអញ​ ​មាន​នរក​អស់ហើយ​ ​មាន​តិរច្ឆាន​កំណើត​អស់ហើយ​ ​មាន​បិ​ត្តិ​វិស័យ​អស់ហើយ​ ​មាន​អបាយ​ ​ទុគ្គតិ​ ​និង​វិនិបាត​អស់ហើយ​ ​អាត្មាអញ​ ​ជា​អ្នក​ដល់​នូវ​សោតៈ​ ​ជា​អ្នកមាន​សភាព​មិនបាន​ធ្លាក់ចុះ​ ​ជា​អ្នក​ទៀង​ ​មានការ​ត្រាស់​ដឹង​ប្រព្រឹត្តទៅ​ខាងមុខ​។​
 [​២៩​]​ ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាឃាតវត្ថុ​ ​(​ហេតុ​ជាទី​តាំង​នៃ​សេចក្ដី​គុំគួន​)​ ​នេះ​ ​មាន​ ​៩​ ​យ៉ាង​។​ ​អាឃាតវត្ថុ​ទាំង​ ​៩​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​បុគ្គល​ចងគំនុំ​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​បាន​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍​ដល់​អាត្មាអញ​ ​១​ ​ចងគំនុំ​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​កំពុង​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍​ដល់​អាត្មាអញ​ ​១​ ​ចងគំនុំ​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​នឹង​ប្រព្រឹត្ត​នូវ​អំពើ​មិនជា​ប្រយោជន៍​ដល់​អាត្មាអញ​ ​១​ ​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636854885564544322
ទៅកាន់ទំព័រ៖