ព្រះត្រៃបិដក ភាគ ៤៩
គ្រានោះឯង ព្រះមេឃិយៈដ៏មានអាយុ ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅរកព្រៃស្វាយនោះ លុះទៅដល់ហើយ ក៏ចូលទៅកាន់ព្រៃស្វាយនោះ អង្គុយសម្រាកក្នុងវេលាថ្ងៃ ទៀបគល់ឈើ ១ ដើម។ លំដាប់នោះ កាលព្រះមេឃិយៈដ៏មានអាយុ នៅក្នុងព្រៃស្វាយនោះ អកុសលវិតក្កៈដ៏លាមក ៣ យ៉ាង គឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ក៏ពុះពោរឡើងរឿយ ៗ។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ ក៏មានសេចក្តីត្រិះរិះដូច្នេះថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែកណាស់ហ្ន៎ បុគ្គលទាំងឡាយ ចេញចាកផ្ទះនោះ ចូលកាន់ផ្នួសដោយសទ្ធា ក៏នៅតែមានអកុសលវិតក្កៈដ៏លាមក ៣ ប្រការនេះ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ តាមរួបរឹតទៀត។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះមេឃិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ
ID: 636854848004205993
ទៅកាន់ទំព័រ៖