ព្រះត្រៃបិដក ភាគ ៤៩
កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ដល់សត្វ និងសង្ខារ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាននូវអំពើជាប្រយោជន៍នោះ ក្នុងបុគ្គលនុ៎ះអំពីណា ១។ ម្នាលភិក្ខុទាំងឡាយ អាឃាតប្បដិវិន័យ មាន ៩ យ៉ាងនេះឯង។
[៣១] ម្នាលភិក្ខុទាំងឡាយ អនុបុព្វនិរោធ (ធម៌ជាគ្រឿងរលត់ដោយលំដាប់ឈាន) នេះ មាន ៩ យ៉ាង។ អនុបុព្វនិរោធទាំង ៩ យ៉ាង តើដូចម្តេច។ គឺកាលបុគ្គលចូលបឋមជ្ឈានហើយ អាមិសសញ្ញា រលត់ទៅ ១ កាលចូលទុតិយជ្ឈាន វិតក្កៈវិចារៈរលត់ទៅ ១ កាលចូលតតិយជ្ឈាន បីតិរលត់ទៅ ១ កាលចូលចតុត្ថជ្ឈាន អស្សាសៈ និងបស្សាសៈ រលត់ទៅ ១ កាលចូលអាកាសានញ្ចាយតនជ្ឈាន រូបសញ្ញា រលត់ទៅ ១ កាលចូលវិញ្ញាណញ្ចាយតនជ្ឈាន អាកាសានញ្ចាយតនជ្ឈានរលត់ទៅ ១ កាលចូលអាកិញ្ចញ្ញាយតនជ្ឈាន វិញ្ញាណញ្ចាយតនសញ្ញារលត់ទៅ ១ កាលចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន អាកិញ្ចញ្ញាយតនសញ្ញា រលត់ទៅ ១
ID: 636854886273354863
ទៅកាន់ទំព័រ៖