ព្រះត្រៃបិដក ភាគ ៤៩

(​បើ​)​ ​បុគ្គល​ណា​ ​ពោល​យ៉ាងនេះ​ថា​ ​វិតក្កៈ​ ​និង​វិចារៈ​ ​រលត់​ទៅ​ក្នុង​ទី​ដូចម្ដេច​ ​មួយទៀត​ ​ពួក​ជន​ដូចម្ដេច​ ​ដែល​រំលត់​នូវ​វិតក្កៈ​ ​និង​វិចារៈ​ ​ខ្ញុំ​មិន​ស្គាល់​នូវ​ហេតុ​នុ៎ះ​ ​ខ្ញុំ​មិនឃើញ​នូវ​ហេតុ​នុ៎ះ​ទេ​ ​បុគ្គល​នោះ​ ​អ្នក​ទាំងឡាយ​ ​គួរ​ប្រាប់​យ៉ាងនេះ​ទៅវិញ​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​បាន​ដល់​នូវ​ទុតិយជ្ឈាន​ ​វិតក្កៈ​ ​និង​វិចារៈ​ ​តែង​រលត់​ទៅ​ ​ក្នុង​ទុតិយជ្ឈាន​នុ៎ះ​ ​បុគ្គល​ទាំងនោះ​ឈ្មោះថា​ ​រំលត់​អស់ហើយ​ ​នូវ​វិតក្កៈ​ ​និង​វិចារៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​អ្នក​មិន​អួតអាង​ ​មិន​មាន​មាយា​ ​គប្បី​ត្រេកអរ​ ​គប្បី​អនុមោទនា​ ​នូវ​ភាសិត​ថា​ ​សាធុ​ ​ដូច្នេះ​ ​ដោយពិត​ ​លុះ​ត្រេកអរ​ ​អនុមោទនា​នូវ​ភាសិត​ថា​ ​សាធុ​ ​ដូច្នេះហើយ​ ​គប្បី​នមស្ការ​ ​ប្រណម្យ​អញ្ជលី​ ​ហើយ​ចូល​ទៅ​អង្គុយ​ជិត​។​ ​តថាគត​ពោល​ថា​ ​បីតិ​រលត់​ទៅ​ក្នុង​ទីណា​ ​មួយទៀត​ ​ពួក​ជន​ណា​ ​បាន​រំលត់​អស់ហើយ​ ​នូវ​បីតិ​ ​អ្នក​ដ៏​មាន​អាយុ​ទាំងនោះ​ ​ឈ្មោះថា​ ​អ្នក​មិន​មាន​សេចក្ដីស្រេកឃ្លាន​ ​អ្នក​រំលត់ទុក្ខ​ ​បាន​ឆ្លង​នូវ​កាម​ទាំងឡាយ​ ​បាន​ដល់​នូវ​ត្រើយ​ដោយ​អង្គ​នៃ​ឈាន​នោះ​ដោយពិត​។​ ​
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636854887188097184
ទៅកាន់ទំព័រ៖