ព្រះត្រៃបិដក ភាគ ៤៩
ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុទីឯណោះ កាលខ្ញុំព្រះអង្គនៅក្នុងព្រៃស្វាយនោះ អកុសលវិតក្កៈដ៏លាមក ៣ ប្រការ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ តែងពុះពោរឡើងរឿយ ៗ បពិត្រព្រះដ៏អង្គចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះដូច្នេះថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែកណាស់ កុលបុត្តទាំងឡាយ ចេញចាកផ្ទះនោះ ចូលកាន់ផ្នួសដោយសទ្ធាហើយ ក៏នៅតែមានអកុសលវិតក្កៈដ៏លាមក ៣ ប្រការនេះ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ តាមរួបរឹតទៀត។ ម្នាលមេឃិយៈ ធម៌ទាំងឡាយ ៥ យ៉ាង តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ធម៌ ៥ យ៉ាង តើដូចម្លេចខ្លះ។ ម្នាលមេឃិយៈ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ។ ម្នាលមេឃិយៈ នេះជាធម៌ទី ១ តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកមានសីល សង្រួមហើយ ដោយការសង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ
ID: 636854848224638601
ទៅកាន់ទំព័រ៖