ព្រះត្រៃបិដក ភាគ ៤៩

​បុគ្គល​នោះ​ ​អ្នក​ទាំងឡាយ​ ​គួរ​ប្រាប់​យ៉ាងនេះ​ទៅវិញ​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បាន​ដល់​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​អា​កិ​ញ្ចញ្ញា​យត​ន​សញ្ញា​ ​តែង​រលត់​ទៅ​ ​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​នុ៎ះ​ ​ជន​ទាំងនោះ​ ​ឈ្មោះថា​ ​បាន​រំលត់​អស់ហើយ​នូវ​អា​កិ​ញ្ចញ្ញា​យត​ន​សញ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​អ្នក​មិន​អួតអាង​ ​មិន​មាន​មាយា​ ​គប្បី​ត្រេកអរ​ ​គប្បី​អនុមោទនា​នូវ​ភាសិត​ថា​ ​សាធុ​ ​ដូច្នេះ​ដោយពិត​ ​លុះ​ត្រេកអរ​ ​អនុមោទនា​នូវ​ភាសិត​ថា​ ​សាធុ​ ​ដូច្នេះហើយ​ ​គប្បី​នមស្ការ​ ​ប្រណម្យ​អញ្ជលី​ ​ហើយ​ចូល​ទៅ​អង្គុយ​ជិត​។​ ​តថាគត​ពោល​ថា​ ​នេវ​សញ្ញា​នា​សញ្ញា​យត​ន​សញ្ញា​ ​តែង​រលត់​ទៅ​ក្នុង​ទីណា​ ​មួយទៀត​ ​ពួក​ជន​ណា​ ​បាន​រំលត់​អស់ហើយ​ ​នូវ​នេវ​សញ្ញា​នា​សញ្ញា​យត​ន​សញ្ញា​ ​អ្នក​ដ៏​មាន​អាយុ​ទាំងនោះ​ ​ឈ្មោះថា​ ​អ្នក​មិន​មាន​សេចក្ដីស្រេកឃ្លាន​ ​អ្នក​រំលត់ទុក្ខ​ ​បាន​ឆ្លង​នូវ​កាម​ទាំងឡាយ​ហើយ​ ​បាន​ដល់​នូវ​ត្រើយ​ដោយ​អង្គ​នៃ​ឈាន​នោះ​ដោយពិត​។​ ​(​បើ​)​ ​បុគ្គល​ណា​ ​ពោល​យ៉ាងនេះ​ថា​ ​នេវ​សញ្ញា​នា​សញ្ញា​យត​ន​សញ្ញា​ ​តែង​រលត់​ទៅ​ក្នុង​ទី​ដូចម្ដេច​ ​មួយទៀត​ ​ពួក​ជន​ដូចម្ដេច​ ​ដែល​រំលត់​អស់ហើយ​ ​នូវ​នេវ​សញ្ញា​នា​សញ្ញា​យត​ន​សញ្ញា​ ​ខ្ញុំ​មិន​ស្គាល់​នូវ​ហេតុ​នុ៎ះ​ ​ខ្ញុំ​មិនឃើញ​នូវ​ហេតុ​នុ៎ះ​ទេ​ ​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636854888326072272
ទៅកាន់ទំព័រ៖