ព្រះត្រៃបិដក ភាគ ៤៩
បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវសញ្ញាវេទយិតនិរោធ នេវសញ្ញានាសញ្ញាយតនសញ្ញា តែងរលត់ទៅក្នុងសញ្ញាវេទយិតនិរោធនុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយ នូវនេវសញ្ញានាសញ្ញាយតនសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនានូវភាសិតថា សាធុ ដូច្នេះដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ ម្នាលភិក្ខុទាំងឡាយ អនុបុព្វវិហារសមាបត្តិ មាន ៩ យ៉ាងនេះឯង។
[៣៤] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់ក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ និព្វាននេះជាសុខ ម្នាលអាវុសោទាំងឡាយ និព្វាននេះជាសុខ។ កាលបើព្រះសារីបុត្តពោលយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏បានពោលទៅនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា
ID: 636854888521473448
ទៅកាន់ទំព័រ៖