ព្រះត្រៃបិដក ភាគ ៤៩

​ម្នាល​អាវុសោ​ ​ដូច​សេចក្ដីទុក្ខ​ ​គប្បី​កើតឡើង​ ​ដល់​បុគ្គល​ដែល​មាន​សេចក្ដីសុខ​ជាហេតុ​ ​ឲ្យ​កើត​អាពាធ​ជា​កំណត់​ ​យ៉ាងណាមិញ​ ​សញ្ញា​មនសិ​កា​រៈ​ ​ប្រកបដោយ​កាម​ទាំងនោះ​ ​របស់​ភិក្ខុ​នោះ​ ​ច្រួល​ច្រាល់​ឡើង​ ​នោះ​ជា​អាពាធ​របស់​ភិក្ខុ​នោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អាវុសោ​ ​អាពាធ​ណា​ ​ដែល​កើតឡើង​ហើយ​ ​អាពាធ​នុ៎ះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពោល​ថា​ជា​ទុក្ខ​។​ ​ម្នាល​អាវុសោ​ ​ព្រះនិព្វាន​ ​ដែល​មាន​សេចក្ដីសុខ​យ៉ាងណា​នុ៎ះ​ ​គប្បី​ដឹង​ដោយ​បរិយាយ​នេះ​ចុះ​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​ទាំងឡាយ​។​បេ​។​ ​បាន​ដល់​ទុតិយជ្ឈាន​ ​ម្នាល​អាវុសោ​ ​កាលបើ​ភិក្ខុ​នោះ​ ​កំពុង​នៅ​ដោយ​វិហារធម៌​នេះ​ហើយ​ ​សញ្ញា​មនសិ​កា​រៈ​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​ក៏​ច្រួល​ច្រាល់​ឡើង​ ​នោះ​ជា​អាពាធ​របស់​ភិក្ខុ​នោះ​។​ ​ម្នាល​អាវុសោ​ ​ដូច​សេចក្ដីទុក្ខ​ ​គប្បី​កើតឡើង​ ​ដល់​បុគ្គល​ដែល​មាន​សេចក្ដីសុខ​ជាហេតុ​ឲ្យ​កើត​អាពាធ​ ​ជា​កំណត់​យ៉ាងណាមិញ​ ​សញ្ញា​មនសិ​កា​រៈ​ ​ដែល​ប្រកបដោយ​វិតក្កៈ​ទាំងនោះ​ ​របស់​ភិក្ខុ​នោះ​ ​ច្រួល​ច្រាល់​ឡើង​ ​នោះ​ជា​អាពាធ​របស់​ភិក្ខុ​នោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អាវុសោ​ ​អាពាធ​ណា​ ​ដែល​កើតឡើង​ហើយ​ ​អាពាធ​នុ៎ះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពោល​ថា​ជា​ទុក្ខ​។​ ​ម្នាល​អាវុសោ​ ​ព្រះ​និព្វាន​ ​ដែល​មាន​សេចក្ដីសុខ​យ៉ាងណា​នុ៎ះ​ ​គប្បី​ដឹង​ដោយ​បរិយាយ​នេះ​ចុះ​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636854888908515586
ទៅកាន់ទំព័រ៖