ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះនឿយណាយចាកបីតិផង។បេ។ បានដល់តតិយជ្ឈាន ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយបីតិ ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គល ដែលមានសេចក្ដីសុខជាហេតុ ឲ្យកើតអាពាធជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកបដោយបីតិទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះលះបង់នូវសុខផង។បេ។ បានដល់ចតុត្ថជ្ឈាន ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយឧបេក្ខា ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គលដែលមានសេចក្ដីសុខ ជាហេតុឲ្យកើតអាពាធជាកំណត់ យ៉ាងណាមិញ
ID: 636854889081865501
ទៅកាន់ទំព័រ៖