ព្រះត្រៃបិដក ភាគ ៤៩
ម្នាលអាវុសោ ព្រះនិព្វានដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួងហើយ បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកបដោយអាកាសានញ្ចាយតនជ្ឈាន ក៏ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើងដល់បុគ្គល ដែលមានសេចក្ដីសុខជាហេតុឲ្យកើតអាពាធជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកបដោយអាកាសានញ្ចាយតនជ្ឈានទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធរបស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមានសេចក្ដីសុខយ៉ាងណានុ៎ះ គប្បីដឹងដោយបរិយាយនេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុ ព្រោះកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា របស់បន្តិចបន្តួចមិនមាន ដូច្នេះ
ID: 636854889411394349
ទៅកាន់ទំព័រ៖