ព្រះត្រៃបិដក ភាគ ៤៩

ម្នាល​អាវុសោ​ ​កាលបើ​ភិក្ខុ​នោះ​ ​កំពុង​នៅ​ដោយ​វិហារធម៌​នេះ​ហើយ​ ​សញ្ញា​មនសិ​កា​រៈ​ ​ដែល​ប្រកបដោយ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ក៏​ច្រួល​ច្រាល់​ឡើង​ ​នោះ​ជា​អាពាធ​របស់​ភិក្ខុ​នោះ​។​ ​ម្នាល​អាវុសោ​ ​ដូច​សេចក្ដីទុក្ខ​ ​គប្បី​កើតឡើង​ ​ដល់​បុគ្គល​ដែល​មាន​សេចក្ដីសុខ​ជាហេតុ​ឲ្យ​កើត​អាពាធ​ជា​កំណត់​ ​យ៉ាងណាមិញ​ ​សញ្ញា​មនសិ​កា​រៈ​ ​ដែល​ប្រកបដោយ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ទាំងនោះ​ ​របស់​ភិក្ខុ​នោះ​ ​ច្រួល​ច្រាល់​ឡើង​ ​នោះ​ជា​អាពាធ​របស់​ភិក្ខុ​នោះ​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អាវុសោ​ ​អាពាធ​ណា​ ​ដែល​កើតឡើង​ហើយ​ ​អាពាធ​នុ៎ះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពោល​ថា​ជា​ទុក្ខ​។​ ​ម្នាល​អាវុសោ​ ​ព្រះនិព្វាន​ ​ដែល​មាន​សេចក្ដីសុខ​យ៉ាងណា​នុ៎ះ​ ​គប្បី​ដឹង​ដោយ​បរិយាយ​នេះ​ចុះ​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​កន្លង​បង់​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បា​នដ​ល់នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ម្នាល​អាវុសោ​ ​កាលបើ​ភិក្ខុ​នោះ​ ​កំពុង​នៅ​ដោយ​វិហារធម៌​នេះ​ហើយ​ ​សញ្ញា​មនសិ​កា​រៈ​ ​ដែល​ប្រកបដោយ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ច្រួល​ច្រាល់​ឡើង​ ​នោះ​ជា​អាពាធ​របស់​ភិក្ខុ​នោះ​។​ ​ម្នាល​អាវុសោ​ ​ដូច​សេចក្ដីទុក្ខ​ ​គប្បី​កើតឡើង​ ​ដល់​បុគ្គល​ដែល​មាន​សេចក្ដីសុខ​ជាហេតុ​ឲ្យ​កើត​អាពាធ​ជា​កំណត់​ ​យ៉ាងណាមិញ​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636854889613365901
ទៅកាន់ទំព័រ៖