ព្រះត្រៃបិដក ភាគ ៤៩

​សញ្ញា​មនសិ​កា​រៈ​ ​ដែល​ប្រកបដោយ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ទាំងនោះ​ ​របស់​ភិក្ខុ​នោះ​ ​ច្រួល​ច្រាល់​ឡើង​ ​នោះ​ជា​អាពាធ​របស់​ភិក្ខុ​នោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អាវុសោ​ ​អាពាធ​ណា​ ​ដែល​កើតឡើង​ហើយ​ ​អាពាធ​នុ៎ះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពោល​ថា​ជា​ទុក្ខ​។​ ​ម្នាល​អាវុសោ​ ​ព្រះនិព្វាន​ ​ដែល​មាន​សេចក្ដីសុខ​យ៉ាងណា​នុ៎ះ​ ​គប្បី​ដឹង​ដោយ​បរិយាយ​នេះ​ចុះ​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ភិក្ខុ​ ​ព្រោះ​កន្លង​បង់​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​បាន​ដល់​សញ្ញា​វេទយិត​និរោធ​ ​អាសវៈ​ទាំងឡាយ​ ​របស់​ភិក្ខុ​នោះ​ ​ក៏​អស់រលីង​ទៅ​ ​ព្រោះ​បានឃើញ​ដោយ​បញ្ញា​។​ ​ម្នាល​អាវុសោ​ ​ព្រះនិព្វាន​ដែល​មាន​សេចក្ដីសុខ​យ៉ាងណា​នុ៎ះ​ ​គប្បី​ដឹង​ដោយ​បរិយាយ​នេះ​ចុះ​។​
 [​៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​មេគោ​ ​ដើរទៅ​កាន់​ភ្នំ​ ​ជា​សត្វ​ល្ងង់​ ​មិន​ឈ្លាសវៃ​ ​មិន​ស្គាល់​ខេត្ត​ ​មិន​ប្រសប់​ ​ត្រាច់​ទៅលើ​ភ្នំ​ដែល​មិន​ស្មើ​ ​មេគោ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បើដូច្នេះ​ ​គួរតែ​អាត្មាអញ​ ​ទៅកាន់​ទិស​ដែល​អញ​មិនធ្លាប់​ទៅ​ផង​ ​ទំពាស៊ី​នូវ​ស្មៅ​ដែល​អញ​មិនធ្លាប់​ទំពាស៊ី​ផង​ ​ផឹកទឹក​ដែល​អញ​មិនធ្លាប់​ផឹក​ផង​។​ ​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636854889808527064
ទៅកាន់ទំព័រ៖