ព្រះត្រៃបិដក ភាគ ៤៩

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​មេគោ​ ​ត្រាច់​ទៅលើ​ភ្នំ​ ​ជា​សត្វ​មាន​បញ្ញា​ ​ឈ្លាសវៃ​ ​ស្គាល់​នូវ​ខេត្ត​ ​ប្រសប់​ ​ត្រាច់​ទៅលើ​ភ្នំ​ ​ដែល​មិន​ស្មើ​ ​មេគោ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ទៅកាន់​ទិស​ដែល​អញ​មិនធ្លាប់​ទៅ​ផង​ ​ទំពាស៊ី​នូវ​ស្មៅ​ដែល​អញ​មិនធ្លាប់​ទំពាស៊ី​ផង​ ​ផឹកទឹក​ដែល​អញ​មិនធ្លាប់​ផឹក​ផង​។​ ​មេគោ​នោះ​ ​ឈរជើង​មុខ​ឲ្យ​ស៊ប់​ល្អ​ហើយ​ ​លើកជើង​ខាងក្រោយ​ឡើង​ ​មេគោ​នោះ​ ​ទើប​គប្បី​ទៅកាន់​ទិស​ ​ដែល​ខ្លួន​មិនធ្លាប់​ទៅ​បាន​ផង​ ​ទំពាស៊ី​នូវ​ស្មៅ​ដែល​ខ្លួន​មិនធ្លាប់​ទំពាស៊ី​បាន​ផង​ ​ផឹកទឹក​ដែល​ខ្លួន​មិនធ្លាប់​ផឹក​បាន​ផង​ ​កាលបើ​មេគោ​នោះ​ ​ឈរ​ក្នុង​ប្រទេស​ណា​ ​មេគោ​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ទៅកាន់​ទិស​ដែល​អញ​មិនធ្លាប់​ទៅ​ផង​ ​ទំពាស៊ី​ស្មៅ​ដែល​អញ​មិនធ្លាប់​ទំពាស៊ី​ផង​ ​ផឹកទឹក​ដែល​អញ​មិនធ្លាប់​ផឹក​ផង​។​ ​មេគោ​នោះ​ ​គប្បី​ត្រឡប់​មកកាន់​ប្រទេស​នោះ​វិញ​ដោយ​សួស្ដី​។​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​មេគោ​នោះ​ ​ត្រាច់​ទៅកាន់​ភ្នំ​ ​ជា​សត្វ​មាន​បញ្ញា​ឈ្លាសវៃ​ ​ស្គាល់​នូវ​ខេត្ត​ ​ប្រសប់​ ​ត្រាច់​ទៅលើ​ភ្នំ​ដែល​មិន​ស្មើ​ ​យ៉ាងណាមិញ​។​ ​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636854890385450062
ទៅកាន់ទំព័រ៖