ព្រះត្រៃបិដក ភាគ ៤៩
ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះ ក្នុងសាសនានេះ ជាអ្នកមានបញ្ញា ឈ្លាសវៃ ស្គាល់នូវខេត្ត ជាអ្នកប្រសប់ ក្នុងការស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្ដីស្ងាត់ ក៏យ៉ាងនោះដែរ។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ រម្ងាប់វិតក្កៈ និងវិចារៈ ហើយដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្ដាននៃខ្លួន ប្រកបដោយសេចក្ដីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិគឺ បឋមជ្ឈាន។ ភិក្ខុនោះ មិនបានសម្រេចទុតិយជ្ឈាន ក៏រម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានដល់ទុតិយជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញនឿយណាយចាកបីតិ ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង សោយនូវសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គលដែលបាននូវតតិយជ្ឈាននោះថា
ID: 636854890565050334
ទៅកាន់ទំព័រ៖