ព្រះត្រៃបិដក ភាគ ៤៩
ហើយដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វត្ថុតិចតួច មិនមានដូច្នេះ។ ភិក្ខុនោះ មិនបានសម្រេចអាកិញ្ចញ្ញាយតនជ្ឈាន ហើយកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វត្ថុតិចតួចមិនមានដូច្នេះ។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្ត ដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ភិក្ខុនោះ មិនបានសម្រេចនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុកនូវនិមិត្តដែលខ្លួនតាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវសញ្ញាវេទយិតនិរោធ។ ភិក្ខុនោះ មិនបានសម្រេចសញ្ញាវេទយិតនិរោធ ក៏កន្លងនូវនេវសញ្ញានាសញ្ញា យតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវសញ្ញាវេទយិតនិរោធ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុ ចូលកាន់សមាបត្ដិនោះ ៗ ក្តី ចេញចាកសមាបតិ្តនោះ ៗ ក្ដី ចិត្តរបស់ភិក្ខុនោះ ក៏ទន់
ID: 636854891258199980
ទៅកាន់ទំព័រ៖