ព្រះត្រៃបិដក ភាគ ៤៩

​ម្នាល​មេ​ឃិយៈ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកមាន​ប្រាជ្ញា​ ​ប្រកបដោយ​ប្រាជ្ញា​ ​ដែល​កំណត់​នូវ​ការ​កើតឡើង​ ​និង​វិនាស​ទៅ​ ​ជា​គ្រឿង​ទំ​លាយ​នូវ​កិលេស​ដ៏​ប្រសើរ​ ​ជា​ធម្មជាតិ​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ​។​ ​ម្នាល​មេ​ឃិយៈ​ ​នេះ​ជា​ធម៌​ ​ទី៥​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ចេ​តោ​វិមុត្តិ​ ​ដែល​ពុំ​ទាន់​ចាស់​ក្លា​ ​ឲ្យ​ចាស់​ក្លា​ឡើង​បាន​។​ ​ម្នាល​មេ​ឃិយៈ​ ​ហេតុនេះ​រមែង​កើត​ប្រាកដ​ ​ដល់​ភិក្ខុ​អ្នកមាន​មិត្រ​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​សមគប់​នឹង​មិត្រ​ល្អ​ ​គឺ​ភិក្ខុ​នោះ​ ​នឹង​បាន​ជា​អ្នកមានសីល​។​បេ​។​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​។​ ​ម្នាល​មេ​ឃិយៈ​ ​ហេតុនេះ​រមែង​កើត​ប្រាកដ​ ​ដល់​ភិក្ខុ​អ្នកមាន​មិត្រ​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​សមគប់​នឹង​មិត្រ​ល្អ​ ​គឺ​ភិក្ខុ​នោះ​ ​នឹង​បាន​ជា​អ្នក​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​ ​នូវ​កថា​មាន​សភាព​យ៉ាងនេះ​ ​ដែល​ជា​កថា​ដ៏​ផូរផង់​ ​ជាទី​សប្បាយ​ ​ទូលាយ​ចិត្ត​ ​គឺ​អប្បិច្ឆ​កថា​។​បេ​។​ ​វិមុត្តិ​ញ្ញាណ​ទស្សន​កថា​។​ ​ម្នាល​មេ​ឃិយៈ​ ​ហេតុនេះ​ ​រមែង​កើត​ប្រាកដ​ ​ដល់​ភិក្ខុ​អ្នកមាន​មិត្រ​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​សមគប់​នឹង​មិត្រ​ល្អ​ ​គឺ​ភិក្ខុ​នោះ​ ​នឹង​បាន​ជា​អ្នក​ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម​។​បេ​។​ ​ជា​អ្នក​មិន​ដាក់ធុរៈ​ចោល​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636854848583969154
ទៅកាន់ទំព័រ៖