ព្រះត្រៃបិដក ភាគ ៤៩

​ក៏​ស្គាល់​ថា​ ​ចិត្ត​ប្រកបដោយ​ទោសៈ​ ​ចិត្ត​ដែល​ប្រាសចាក​ទោសៈ​ក្ដី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​ប្រាសចាក​ទោសៈ​ ​ចិត្ត​ដែល​ប្រកបដោយ​មោហៈ​ក្ដី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​ប្រកបដោយ​មោហៈ​ ​ចិត្ត​ដែល​ប្រាសចាក​មោហៈ​ក្ដី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​ប្រាសចាក​មោហៈ​ ​ចិត្ត​ដែល​រួញរា​ក្ដី​ ​ចិត្ត​ដែល​រាយមាយ​ក្ដី​ ​ចិត្ត​ដែល​ជា​មហ​គ្គ​តៈ​ ​គឺ​រូបាវចរ​ ​និង​អ​រូបាវចរ​ក្ដី​ ​ចិត្ត​ដែល​មិនមែន​ជា​មហ​គ្គ​តៈ​ក្ដី​ ​ចិត្ត​ដែល​ជាស​ឧត្តរ​ ​គឺ​ចិត្ត​ដែល​មានចិត្ត​ដទៃ​ក្រៃលែង​ជាង​ក្ដី​ ​ចិត្ត​ដែល​ជា​អនុត្តរ​ ​គឺ​ចិត្ត​ដែល​មិន​មានចិត្ត​ដទៃ​ក្រៃលែង​ជាង​ក្ដី​ ​ចិត្ត​ដែល​មិន​តាំង​មាំ​ក្ដី​ ​ចិត្ត​ដែល​តាំង​មាំ​ក្ដី​ ​ចិត្ត​ដែល​ផុត​ស្រឡះ​ក្ដី​ ​ចិត្ត​ដែល​មិន​ផុត​ស្រឡះ​ក្ដី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​មិនទាន់​ផុត​ស្រឡះ​ ​កាលបើ​ហេតុ​មាន​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​ដល់​នូវ​ភាវៈ​ដែល​គួរ​ជាក់ច្បាស់​ក្នុង​ធម៌​នោះ​ ​ៗ​។​ ​បើ​ភិក្ខុ​នោះ​ ​ប្រាថ្នា​ថា​ ​អាត្មាអញ​ ​គប្បី​រលឹក​ឃើញ​នូវ​បុព្វេ​និវាស​ ​មាន​ប្រការ​ដ៏​ច្រើន​ ​គឺ​រលឹក​ឃើញ​ ​១​ ​ជាតិ​ខ្លះ​ ​ ​២​ ​ជាតិ​ខ្លះ​។​បេ​។​ ​អាត្មាអញ​ ​គប្បី​រលឹក​ឃើញ​នូវ​បុព្វេ​និវាស​ ​មាន​ប្រការ​ដ៏​ច្រើន​ ​ព្រមទាំង​អាការ​ ​ព្រម​ទាំង​ឧទេ្ទស​ ​ដោយ​ប្រការ​ដូច្នេះ​ ​កាលបើ​ហេតុ​មាន​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​ដល់​នូវ​ភាវៈ​ដែល​គួរ​ជាក់ច្បាស់​ក្នុង​ធម៌​នោះ​ ​ៗ​។​ ​បើ​ភិក្ខុ​នោះ​ ​ប្រាថ្នា​ថា​ ​អាត្មាអញ​មាន​ចក្ខុ​ជា​ទិព្យ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​ចក្ខុ​របស់​មនុស្ស​ធម្មតា​។​បេ​។
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636854891655092681
ទៅកាន់ទំព័រ៖