ព្រះត្រៃបិដក ភាគ ៤៩
អត្មាអញ ក៏ដឹងច្បាស់ នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម (របស់ខ្លួន) កាលបើហេតុមានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈដែលគួរជាក់ច្បាស់ក្នុងធម៌នោះ ៗ។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញ គប្បីធ្វើឲ្យជាក់ច្បាស់ បានដល់។បេ។ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ កាលបើហេតុ មានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈដែលគួរជាក់ច្បាស់ក្នុងធម៌នោះ ៗ។
[៣៦] ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យបឋមជ្ឈានខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យទុតិយជ្ឈានខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យតតិយជ្ឈានខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យចតុត្ថជ្ឈានខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យអាកាសានញ្ចាយតនជ្ឈានខ្លះ។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យនេវសញ្ញានាសញ្ញាយតនជ្ឈានខ្លះ។
ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យបឋមជ្ឈាន ព្រោះហេតុនោះ ពាក្យដែលតថាគតពោលហើយនុ៎ះ ពាក្យនុ៎ះតថាគត ពោលព្រោះអាស្រ័យសេចក្ដីដូចម្ដេច។
ID: 636854891933718618
ទៅកាន់ទំព័រ៖