ព្រះត្រៃបិដក ភាគ ៤៩

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​បាន​ដល់​បឋមជ្ឈាន​។​ ​រូប​ ​វេទនា​ ​សញ្ញា​ ​សង្ខារ​ ​វិញ្ញាណ​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បឋមជ្ឈាន​នោះ​ ​ភិក្ខុ​នោះ​ ​ក៏​រមែង​ពិចារណា​ឃើញច្បាស់​នូវ​ធម៌​ ​គឺ​បព្ចា​ក្ខន្ធ​ទាំងនោះ​ ​ថា​ជា​របស់​មិន​ទៀង​ ​ជា​ទុក្ខ​ ​ជា​រោគ​ ​ជា​ពក​ ​ជា​សរ​ ​ជា​គ្រឿង​បៀតបៀន​ ​ជា​អាពាធ​ ​ជា​របស់​ដទៃ​ ​ជា​របស់​ទ្រុឌទ្រោម​ ​ជា​របស់​សូន្យ​ ​ជា​របស់​អនត្តា​។​ ​ភិក្ខុ​នោះ​ ​ញុំាង​ចិត្ត​ឲ្យ​ដំ​កល់​នៅ​ស៊ប់​ ​ដោយ​ធម៌​ទាំងនោះ​ ​លុះ​ភិក្ខុ​នោះ​ ​ញុំាង​ចិត្ត​ឲ្យ​ដំ​កល់​នៅ​ស៊ប់​ ​ដោយ​ធម៌​ទាំងនោះ​ហើយ​ ​ក៏​ប្រមូល​មក​នូវ​ចិត្ត​ទុក​ក្នុង​អមត​ធាតុ​ថា​ ​ការ​រម្ងាប់​នូវ​សង្ខារ​ទាំងពួង​ ​ការ​លះបង់​នូវ​កិលេស​ទាំងពួង​ ​ការ​អស់​ទៅ​នៃ​តណ្ហា​ ​សេចក្ដី​នឿយណាយ​ ​សេចក្ដី​រលត់​តណ្ហា​ ​គឺ​ព្រះនិព្វាន​ណា​ ​ព្រះនិព្វាន​នុ៎ះ​ ​ជាទី​ស្ងប់​ ​ព្រះនិព្វាន​នុ៎ះ​ ​ជា​របស់ប្រសើរ​។​ ​ភិក្ខុ​នោះ​ ​បាន​ឋិតនៅ​ក្នុង​វិបស្សនា​ ​ដែល​មាន​ត្រៃលក្ខណ៍​ជា​អារម្មណ៍​នោះ​ ​ហើយ​រមែង​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​បើ​មិនបាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទេ​ ​ក៏​គង់​បាន​ទៅ​កើតជា​ឱប​បា​តិកៈ​កំណើត​ ​ព្រោះ​សេចក្ដីត្រេកអរ​ចំពោះ​សមថធម៌​ ​និង​វិបស្សនា​ធម៌​នោះ​ ​ព្រោះ​សេចក្ដីរីករាយ​ ​ចំពោះ​ធម៌​នោះ​ ​ព្រោះ​អស់​ទៅ​នៃ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ​ ​៥​ ​ហើយនឹង​បរិនិព្វាន​ក្នុង​ទីនោះ​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636854892105728456
ទៅកាន់ទំព័រ៖