ព្រះត្រៃបិដក ភាគ ៤៩

​មិន​ត្រឡប់​អំពី​លោក​នោះ​មកវិញ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ខ្មាន់ធ្នូ​ក្តី​ ​កូនសិស្ស​របស់​ខ្មាន់ធ្នូ​ក្ដី​ ​ធ្វើ​នូវ​ការ​ប្រកប​ក្នុង​រូបភាព​បុរស​ជា​វិការ​នៃ​ស្មៅ​ក្ដី​ ​ក្នុង​ដុំដី​ស្អិត​ក្ដី​ ​សម័យ​ខាងក្រោយ​មក​ ​ខ្មាន់ធ្នូ​នោះ​ ​បាញ់​បាន​ឆ្ងាយ​ផង​ ​បាញ់​ត្រង់​ផង​ ​អាច​ទំ​លាយ​នូវ​កាយ​ដ៏​ធំ​ផង​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​បាន​ដល់​បឋមជ្ឈាន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​រូប​ ​វេទនា​ ​សញ្ញា​ ​សង្ខារ​ ​វិញ្ញាណ​ណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បឋមជ្ឈាន​នោះ​ ​ភិក្ខុ​នោះ​ ​រមែង​ពិចារណា​ឃើញច្បាស់​នូវ​ធម៌​ ​គឺ​បព្ចា​ក្ខន្ធ​ទាំងនោះ​ថា​ ​ជា​របស់​មិន​ទៀង​ ​ជា​ទុក្ខ​ ​ជា​រោគ​ ​ជា​ពក​ ​ជា​សរ​ ​ជា​គ្រឿង​បៀតបៀន​ ​ជា​អាពាធ​ ​ជា​របស់​ដទៃ​ ​ជា​របស់​ទ្រុឌទ្រោម​ ​ជា​របស់​សូន្យ​ ​ជា​របស់​អនត្តា​។​ ​ភិក្ខុ​នោះ​ ​ញុំាង​ចិត្ត​ឲ្យ​ដំ​កល់​នៅ​ស៊ប់​ ​ដោយ​ធម៌​ទាំងនោះ​ ​លុះ​ភិក្ខុ​នោះ​ ​ញុំាង​ចិត្ត​ឲ្យ​ដំ​កល់​នៅ​ស៊ប់​ ​ដោយ​ធម៌​ទាំងនោះ​ហើយ​ ​ក៏​ប្រមូល​មក​នូវ​ចិត្ត​ ​ទុក​ក្នុង​អមត​ធាតុ​ថា​ ​ការ​រម្ងាប់​នូវ​សង្ខារ​ទាំងពួង​ ​លះបង់​នូវ​កិលេស​ទាំងពួង​ ​ការ​អស់​ទៅ​នៃ​តណ្ហា​ ​សេចក្ដី​នឿយណាយ​ ​សេចក្ដី​រលត់​តណ្ហា​ ​គឺ​ព្រះនិព្វាន​ណា​ ​ព្រះនិព្វាន​នុ៎ះ​ ​ជាទី​ស្ងប់​ ​ព្រះនិព្វាន​នុ៎ះ​ ​ជា​របស់ប្រសើរ​។​ ​ភិក្ខុ​នោះ​ ​បាន​ឋិតនៅ​ក្នុង​វិបស្សនា​ ​ដែល​មាន​ត្រៃលក្ខណ៍​ជា​អារម្មណ៍​នោះ​ហើយ​ ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636854892272547998
ទៅកាន់ទំព័រ៖