ព្រះត្រៃបិដក ភាគ ៤៩

រមែង​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​បើ​មិនបាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទេ​ ​ក៏​គង់​បាន​ទៅ​កើតជា​ឱប​បា​តិកៈ​កំណើត​ ​ព្រោះ​សេចក្ដីត្រេកអរ​ ​ចំពោះ​ធម៌​នោះ​ ​ព្រោះ​សេចក្តី​រីករាយ​ ​ចំពោះ​ធម៌​នោះ​ ​ព្រោះ​អស់​ទៅ​នៃ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ​ ​៥​ ​ហើយនឹង​បរិនិព្វាន​ក្នុង​ទីនោះ​ ​មិន​ត្រឡប់​អំពី​លោក​នោះ​មកវិញ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ណា​ដែល​តថាគត​ពោល​ថា​ ​តថាគត​ ​ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ ​ព្រោះ​អាស្រ័យ​បឋមជ្ឈាន​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​នូវ​ហេតុនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ព្រោះ​អាស្រ័យ​នូវ​ទុតិយជ្ឈាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ព្រោះ​អាស្រ័យ​នូវ​តតិយជ្ឈាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ ​ព្រោះ​អាស្រ័យ​នូវ​ចតុត្ថជ្ឈាន​ ​ព្រោះហេតុនោះ​ ​ពាក្យ​ដែល​តថាគត​ ​ពោល​ហើយ​នុ៎ះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ ​ព្រោះ​អាស្រ័យ​នូវ​ហេតុ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​លះបង់​នូវ​សុខ​ផង​ ​លះបង់​នូវ​ទុក្ខ​ផង​ ​មាន​សោមនស្ស​ ​និង​ទោមនស្ស​អស់​ទៅ​ ​ក្នុង​កាលមុន​ ​ហើយ​ដល់​នូវ​ចតុត្ថជ្ឈាន​ ​ដែល​ជា​ធម្មជាត​ ​មាន​អារម្មណ៍​មិនមែន​ជា​ទុក្ខ​ ​មិនមែន​ជា​សុខ​ ​គឺជា​ឧបេក្ខា​ ​មានសតិ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​។​ ​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636854892448168043
ទៅកាន់ទំព័រ៖