ព្រះត្រៃបិដក ភាគ ៤៩

​រូប​ ​វេទនា​ ​សញ្ញា​ ​សង្ខារ​ ​វិញ្ញាណ​ណា​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​ចតុត្ថជ្ឈាន​នោះ​ ​ភិក្ខុ​នោះ​ ​រមែង​ពិចារណា​ឃើញច្បាស់​នូវ​ធម៌​ ​គឺ​បញ្ចក្ខន្ធ​ទាំងនោះ​ថា​ ​ជា​របស់​មិន​ទៀង​ ​ជា​ទុក្ខ​ ​ជា​រោគ​ ​ជា​ពក​ ​ជា​សរ​ ​ជា​គ្រឿង​បៀតបៀន​ ​ជា​អាពាធ​ ​ជា​របស់​ដទៃ​ ​ជា​របស់​ទ្រុឌទ្រោម​ ​ជា​របស់​សូន្យ​ ​ជា​របស់​អនត្តា​។​ ​ភិក្ខុ​នោះ​ ​ញុំាង​ចិត្ត​ឲ្យ​ដំ​កល់​នៅ​ស៊ប់​ ​ដោយ​ធម៌​ទាំងនោះ​ ​លុះ​ភិក្ខុ​នោះ​ ​ញុំាង​ចិត្ត​ឲ្យ​ដំ​កល់​នៅ​ស៊ប់​ ​ដោយ​ធម៌​ទាំងនោះ​ហើយ​ ​ក៏​ប្រមូល​មក​នូវ​ចិត្ត​ទុក​ក្នុង​អមត​ធាតុ​ថា​ ​ការ​រម្ងាប់​បង់​នូវ​សង្ខារ​ទាំងពួង​ ​ការ​លះបង់​នូវ​កិលេស​ទាំងពួង​ ​ការ​អស់​ទៅ​នៃ​តណ្ហា​ ​សេចក្តី​នឿយណាយ​ ​សេចក្តី​រលត់​តណ្ហា​ ​គឺ​ព្រះ​និព្វាន​ណា​ ​ព្រះ​និព្វាន​នុ៎ះ​ ​ជាទី​ស្ងប់​ ​ព្រះ​និព្វាន​នុ៎ះ​ ​ជា​របស់ប្រសើរ​។​ ​ភិក្ខុ​នោះ​ ​បាន​ឋិតនៅ​ក្នុង​វិបស្សនា​ ​ដែល​មាន​ត្រៃលក្ខណ៍​ ​ជា​អារម្មណ៍​នោះ​ហើយ​ ​រមែង​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​បើ​មិនបាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទេ​ ​ក៏​គង់​បាន​ទៅ​កើតជា​ឱប​បា​តិកៈ​កំណើត​ ​ព្រោះ​សេចក្តី​ត្រេកអរ​ចំពោះ​ធម៌​នោះ​ ​ព្រោះ​សេចក្តី​រីករាយ​ចំពោះ​ធម៌​នោះ​ ​ព្រោះ​អស់​ទៅ​នៃ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ​ ​៥​ ​ហើយនឹង​បរិនិព្វានក្នុង​ទីនោះ​ ​មិន​ត្រឡប់​អំពី​លោក​នោះ​មកវិញ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​នាយ​ខ្មាន់ធ្នូ​ក្តី​ ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636854892635388751
ទៅកាន់ទំព័រ៖