ព្រះត្រៃបិដក ភាគ ៤៩

​កូនសិស្ស​របស់​ខ្មាន់ធ្នូ​ក្ដី​ ​ធ្វើ​នូវ​គ្រឿង​ប្រកប​ក្នុង​រូបភាព​បុរស​ ​ជា​វិការ​នៃ​ស្មៅ​ក្ដី​ ​ក្នុង​ដុំដី​ស្អិត​ក្ដី​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​ខ្មាន់ធ្នូ​នោះ​ ​បាញ់​បាន​ឆ្ងាយ​ផង​ ​បាញ់​ត្រង់​ផង​ ​អាច​ទំ​លាយ​នូវ​កាយ​ដ៏​ធំ​បាន​ផង​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ព្រោះ​លះបង់​នូវ​សុខ​ផង​។​បេ​។​ ​បាន​ដល់​ចតុត្ថជ្ឈាន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​រូប​ ​វេទនា​ណា​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​ចតុត្ថជ្ឈាន​នោះ​ ​ភិក្ខុ​នោះ​។​បេ​។​ ​មាន​សភាព​មិន​ត្រឡប់​អំពី​លោក​នោះ​មកវិញ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ណា​ ​ដែល​តថាគត​ពោល​ហើយ​ថា​ ​តថាគត​ ​ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ ​ព្រោះ​អាស្រ័យ​នូវ​ចតុត្ថជ្ឈាន​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​នូវ​ហេតុ​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ ​ព្រោះ​អាស្រ័យ​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ព្រោះហេតុនោះ​ ​ពាក្យ​ដែល​តថាគត​ពោល​ហើយ​នុ៎ះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​នូវ​ហេតុ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​កន្លង​បង់​នូវ​រូបសញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​អស់​បដិឃ​សញ្ញា​ហើយ​ ​លែង​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​នានត្ត​សញ្ញា​ ​ហើយ​ដល់​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អាកាស​មិន​មាន​ទីបំផុត​។​ ​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636854892847840903
ទៅកាន់ទំព័រ៖