ព្រះត្រៃបិដក ភាគ ៤៩
វេទនា សញ្ញា សង្ខារ វិញ្ញាណណា ដែលប្រព្រឹត្តទៅក្នុងអាកាសានញ្ចាយតនជ្ឈាននោះ ភិក្ខុនោះ ក៏រមែងពិចារណាឃើញនូវធម៌ គឺខន្ធទាំងនោះ ថាជារបស់មិនទៀង ជាទុក្ខ ជារោគ ជាពក ជាសរ ជាសេចក្តីបៀតបៀន ជាអាពាធ ជារបស់ដទៃ ជារបស់ទ្រុឌទ្រោម ជារបស់សូន្យ ជារបស់អនត្តា។ ភិក្ខុនោះ ញុំាងចិត្តឲ្យដំកល់នៅស៊ប់ ដោយធម៌ទាំងនោះ លុះភិក្ខុនោះ បានញុំាងចិត្តឲ្យដំកល់នៅស៊ប់ ដោយធម៌ទាំងនោះហើយ ក៏ប្រមូលចិត្តទៅក្នុងអមតធាតុថា ការរម្ងាប់បង់នូវសង្ខារទាំងពួង លះបង់នូវកិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្ដីនឿយណាយ សេចក្ដីរលត់តណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជាទីស្ងប់ ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមានត្រៃលក្ខណ៍ជាអារម្មណ៍នោះហើយ រមែងដល់នូវការអស់ទៅនៃអាសវៈទាំងឡាយ បើមិនបានដល់នូវការអស់ទៅ នៃអាសវៈទេ ក៏គង់បានទៅកើតជាឱបបាតិកៈកំណើត ព្រោះសេចក្ដីត្រេកអរចំពោះធម៌នោះ ព្រោះសេចក្ដីរីករាយចំពោះធម៌នោះ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈ ៥ ហើយ នឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចខ្មាន់ធ្នូក្តី កូនសិស្សរបស់ខ្មាន់ធ្នូក្ដី ធ្វើនូវការប្រកបក្នុងរូបភាពបុរស ជាវិការនៃស្មៅក្ដី ក្នុងដុំដីស្អិតក្ដី
ID: 636854893026001093
ទៅកាន់ទំព័រ៖