ព្រះត្រៃបិដក ភាគ ៤៩
លុះសម័យខាងក្រោយមក ខ្មាន់ធ្នូនោះ បាញ់បានឆ្ងាយផង បាញ់ត្រង់ផង អាចទំលាយនូវកាយដ៏ធំផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ព្រោះកន្លងបង់នូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះអស់បដិឃសញ្ញាហើយ លែងធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ហើយដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ។ វេទនា សញ្ញាណា ដែលប្រព្រឹត្តទៅក្នុងអាកាសានញ្ចាយតនជ្ឈាននោះ ភិក្ខុនោះ។បេ។ មានសភាពមិនបានត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យណា ដែលតថាគតពោលថា តថាគត ពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យនូវអាកាសានញ្ចាយតនជ្ឈាន ពាក្យនេះ តថាគតពោលហើយ ព្រោះអាស្រ័យនូវហេតុនេះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះអាស្រ័យនូវវិញ្ញាណញ្ចាយតនជ្ឈាន។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការអស់ទៅនៃអាសវៈ ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនជ្ឈាន ព្រោះហេតុនោះ ពាក្យដែលតថាគតពោលហើយនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យនូវហេតុដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង
ID: 636854893238333237
ទៅកាន់ទំព័រ៖