ព្រះត្រៃបិដក ភាគ ៤៩
ហើយដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វត្ថុតិចតួចមិនមានដូច្នេះ។ វេទនា សញ្ញា សង្ខារ វិញ្ញាណណា ដែលប្រព្រឹត្តទៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ ភិក្ខុនោះ ក៏រមែងពិចារណាឃើញនូវធម៌ គឺខន្ធទាំងនោះ ថាជារបស់មិនទៀង ជាទុក្ខ ជារោគ ជាពក ជាសរ ជាគ្រឿងបៀតបៀន ជាអាពាធ ជារបស់ដទៃ ជារបស់ទ្រុឌទ្រោម ជារបស់សូន្យ ជារបស់អនត្តា។ ភិក្ខុនោះ ញុំាងចិត្តឲ្យដំកល់នៅស៊ប់ដោយធម៌ទាំងនោះ លុះភិក្ខុនោះ ញុំាងចិត្តឲ្យដំកល់នៅស៊ប់ដោយធម៌ទាំងនោះហើយ ក៏ប្រមូលចិត្តទៅក្នុងអមតធាតុថា ការរម្ងាប់បង់នូវសង្ខារទាំងពួង លះបង់នូវកិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្ដីនឿយណាយ សេចក្ដីរលត់តណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជាទីស្ងប់ ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមានត្រៃលក្ខណ៍ ជាអារម្មណ៍ ហើយរមែងដល់នូវការអស់ទៅនៃអាសវៈទាំងឡាយ បើមិនបានដល់នូវការអស់ទៅនៃអាសវៈទេ ក៏គង់បានទៅកើតជាឱបបាតិកៈកំណើត ព្រោះសេចក្ដីត្រេកអរចំពោះធម៌នោះ ព្រោះសេចក្ដីរីករាយចំពោះធម៌នោះ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈ ៥ ហើយនឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចខ្មាន់ធ្នូក្តី កូនសិស្សរបស់ខ្មាន់ធ្នូក្ដី
ID: 636854893401902593
ទៅកាន់ទំព័រ៖