ព្រះត្រៃបិដក ភាគ ៤៩

​ធ្វើ​នូវ​ការ​ប្រកប​ក្នុង​រូបភាព​បុរស​ ​ជា​វិការ​នៃ​ស្មៅ​ក្ដី​ ​ក្នុង​ដុំដី​ស្អិត​ក្ដី​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​ខ្មាស់​ធ្នូ​នោះ​ ​បាញ់​បាន​ឆ្ងាយ​ផង​ ​បាញ់​ត្រង់​ផង​ ​អាច​ទំ​លាយ​នូវ​កាយ​ដ៏​ធំ​ផង​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ព្រោះ​កន្លង​បង់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​ដល់​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វត្ថុ​តិចតួច​មិន​មាន​ដូច្នេះ​ ​យ៉ាងនោះ​ដែរ​។​ ​វេទនា​ ​សញ្ញា​ ​សង្ខារ​ ​វិញ្ញាណ​ណា​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​នោះ​ ​ភិក្ខុ​នោះ​ ​ក៏​រមែង​ពិចារណា​ឃើញ​នូវ​ធម៌​ ​គឺ​ខន្ធ​ទាំងនោះ​ ​ថា​ជា​របស់​មិន​ទៀង​ ​ជា​ទុក្ខ​ ​ជា​រោគ​ ​ជា​ពក​ ​ជា​សរ​ ​ជា​គ្រឿង​បៀតបៀន​ ​ជា​អាពាធ​ ​ជា​របស់​ដទៃ​ ​ជា​របស់​ទ្រុឌទ្រោម​ ​ជា​របស់​សូន្យ​ ​ជា​របស់​អនត្តា​។​ ​ភិក្ខុ​នោះ​ ​ញុំាង​ចិត្ត​ឲ្យ​ដំ​កល់​នៅ​ស៊ប់​ ​ដោយ​ធម៌​ទាំងនោះ​ ​លុះ​ភិក្ខុ​នោះ​ ​ញុំាង​ចិត្ត​ឲ្យ​ដំ​កល់​នៅ​ស៊ប់​ ​ដោយ​ធម៌​ទាំងនោះ​ហើយ​ ​ក៏​ប្រមូល​ចិត្ត​ទៅ​ក្នុង​អមត​ធាតុ​ថា​ ​ការ​រម្ងាប់​នូវ​សង្ខារ​ទាំងពួង​ ​ការ​លះបង់​នូវ​កិលេស​ទាំងពួង​ ​ការ​អស់​ទៅ​នៃ​តណ្ហា​ ​សេចក្ដី​នឿយណាយ​ ​សេចក្ដី​រលត់​តណ្ហា​ ​គឺ​ព្រះនិព្វាន​ណា​ ​ព្រះនិព្វាន​នុ៎ះ​ ​ជាទី​ស្ងប់​ ​ព្រះនិព្វាន​នុ៎ះ​ ​ជា​របស់ប្រសើរ​។​ ​ភិក្ខុ​នោះ​ ​បាន​ឋិតនៅ​ក្នុង​វិបស្សនា​ ​ដែល​មាន​ត្រៃលក្ខណ៍​ ​ជា​អារម្មណ៍​នោះ​ហើយ​ ​រមែង​ដល់​នូវ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636854893598863859
ទៅកាន់ទំព័រ៖