ព្រះត្រៃបិដក ភាគ ៤៩

​ព្រោះ​កន្លង​បង់​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​មាន​សញ្ញា​ ​យ៉ាងនេះ​ឯង​ ​តែង​មិន​ទទួលដឹង​ចំពោះ​អាយតនៈ​នោះ​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ភិក្ខុ​ ​ព្រោះ​កន្លង​បង់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អ្វី​តិចតួច​មិន​មាន​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​មាន​សញ្ញា​ ​យ៉ាងនេះ​ឯង​ ​តែង​មិន​ទទួលដឹង​ចំពោះ​អាត​នៈ​នោះ​។​
 ម្នាល​អាវុសោ​ ​សម័យមួយ​ ​ខ្ញុំ​នៅក្នុង​អញ្ជន​វន​ ​(​ព្រៃ​អញ្ជ័ន​)​ ​ជាទី​ឲ្យ​អភ័យ​ដល់​ម្រឹគ​ ​ជិត​ក្រុង​សាកេ​ត​។​ ​ម្នាល​អាវុសោ​ ​គ្រានោះ​ ​នាង​ភិក្ខុនី​ ​ជា​បងប្អូន​នឹង​ជដិល​ ​បាន​ចូល​មករ​ក​ខ្ញុំ​ ​លុះ​ចូល​មកដល់​ហើយ​ ​ថ្វាយបង្គំ​ខ្ញុំ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នាល​អាវុសោ​ ​លុះ​ភិក្ខុនី​ ​ជា​បងប្អូន​នឹង​ជដិល​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ស៊ប់​ហើយ​ ​បាន​សួរ​ខ្ញុំ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​សមាធិ​ដែល​លែង​ទោរ​ទៅ​ ​(​ដោយអំណាច​រាគៈ​)​ ​លែង​ងប់​ទៅ​ ​(​ដោយអំណាច​ទោសៈ​)​ ​លែង​សង្កត់សង្កិន​ ​ហាមឃាត់​នូវ​កិលេស​ដោយ​ព្យាយាម​ ​(​ទៀតហើយ​)​ ​ជាស​មា​ធិ​ ​ឈ្មោះថា​ ​តាំងនៅ​ហើយ​ ​ព្រោះ​ផុត​ស្រឡះ​ចាក​កិលេស​ ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636854894410490281
ទៅកាន់ទំព័រ៖