ព្រះត្រៃបិដក ភាគ ៤៩
ជាសមាធិ ឈ្មោះថា ត្រេកអរព្រោះតាំងនៅ ជាសមាធិ ឈ្មោះថា មិនតក់ស្លុតព្រោះត្រេកអរ បពិត្រព្រះអានន្ទដ៏ចំរើន តើសមាធិនេះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានអ្វីជាផល។ ម្នាលអាវុសោ កាលភិក្ខុនីនោះ សួរយ៉ាងនេះហើយ ខ្ញុំក៏បានឆ្លើយតបនឹងនាងភិក្ខុនី ជាបងប្អូននឹងជដិលនោះថា ម្នាលនាង សមាធិ ដែលលែងទោរទៅ (ដោយអំណាចរាគៈ) លែងងប់ទៅ (ដោយអំណាចទោសៈ) លែងសង្កត់សង្កិន ហាមឃាត់នូវកិលេសដោយព្យាយាម (ទៀតហើយ) ជាសមាធិឈ្មោះថាតាំងនៅ ព្រោះផុតស្រឡះចាកកិលេស ជាសមាធិឈ្មោះថាត្រេកអរ ព្រោះតាំងនៅ ជាសមាធិឈ្មោះថា មិនតក់ស្លុត ព្រោះសេចក្ដីត្រេកអរ ម្នាលនាង សមាធិនេះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានអរហត្តជាផល។ ម្នាលអាវុសោ បុគ្គលមានសញ្ញា យ៉ាងនេះឯង តែង មិនទទួលដឹងចំពោះអាយតនៈនោះ។
[៣៨] គ្រានោះឯង ព្រាហ្មណ៍ពីរនាក់ ជាអ្នកចេះស្ទាត់នូវគម្ពីរលោកាយតៈ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ពោលពាក្យរាក់ទាក់ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹករួចហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
ID: 636854894710687451
ទៅកាន់ទំព័រ៖