ព្រះត្រៃបិដក ភាគ ៤៩

លុះ​ព្រាហ្មណ៍​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​គ្រូ​ឈ្មោះ​បូរណ​កស្សប​ ​ជា​អ្នកដឹង​នូវ​ហេតុ​ទាំងពួង​ ​ឃើញ​នូវ​ហេតុ​ទាំងពួង​ ​តែង​ប្ដេជ្ញា​នូវ​ការ​ដឹង​ ​ការ​ឃើញ​ ​មិន​មាន​សេសសល់​ថា​ ​កាល​អញ​ដើរ​ក្ដី​ ​ឈរ​ក្ដី​ ​កាល​អញ​ដេក​ក្ដី​ ​ភ្ញាក់​ឡើង​ក្ដី​ ​ការ​ដឹង​ ​និង​ការ​ឃើញ​ ​(​នូវ​ហេតុ​ទាំងពួង​)​ ​តែង​ដំ​កល់​នៅ​ស៊ប់​ ​សព្វ​ពេលវេលា​ ​ជា​និ​រន្ដរ​។​ ​បូរណ​កស្សប​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អញ​តែង​ដឹង​ ​តែងឃើញ​នូវ​លោក​ ​ដែល​មិន​មាន​ទីបំផុត​ ​ដោយសារ​ញាណ​មិន​មាន​ទីបំផុត​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សូម្បី​គ្រូ​ឈ្មោះ​និ​គ្គ​ន្ថ​នាដ​បុត្ត​នេះ​ ​ក៏​ជា​អ្នកដឹង​នូវ​ហេតុ​ទាំងពួង​ ​ឃើញ​នូវ​ហេតុ​ទាំងពួង​ដែរ​ ​តែង​ប្តេជ្ញា​នូវ​ការ​ដឹង​ ​ការ​ឃើញ​ ​មិន​មាន​សេសសល់​ថា​ ​កាល​អញ​ដើរ​ក្ដី​ ​ឈរ​ក្ដី​ ​អញ​ដេក​ក្ដី​ ​ភ្ញាក់​ឡើង​ក្ដី​ ​ការ​ដឹង​ ​ការ​ឃើញ​ ​(​នូវ​ហេតុ​ទាំងពួង​)​ ​តែង​ដំ​កល់​នៅ​ស៊ប់​ ​សព្វ​ពេលវេលា​ ​ជា​និរន្តរ​។​ ​និ​គ្គ​ន្ថ​នាដ​បុត្ត​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អញ​តែង​ដឹង​ ​តែងឃើញ​នូវ​លោក​ ​ដែល​មិន​មាន​ទីបំផុត​ ​ដោយសារ​ញាណ​ ​មិន​មាន​ទីបំផុត​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បណ្ដា​ញាណ​វាទៈ​ទាំងពីរ​ ​និង​វិប​ច្ច​និក​វាទៈ​ ​ទៅវិញទៅមក​ទាំងពីរ​នេះ​ ​តើ​វាទៈ​ណា​ពិត​ ​វាទៈ​ណា​កុហក​។​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636854894885017422
ទៅកាន់ទំព័រ៖