ព្រះត្រៃបិដក ភាគ ៤៩

​បុរស​នោះ​ ​មាន​អាយុ​ ​១០០​ ​ឆ្នាំ​ ​រស់នៅ​ ​១០០​ ​ឆ្នាំ​ ​ក៏​ដើរទៅ​អស់​ ​១០០​ ​ឆ្នាំ​ ​(​មិនឈប់​)​ ​វៀរលែងតែ​ស៊ី​ ​ទំពាស៊ី​ ​លិទ្ធ​ ​ភ្លក្ស​អាហារ​ ​វៀរលែងតែ​ការ​ធ្វើ​ឧច្ចារៈ​ ​និង​បស្សាវៈ​ ​វៀរលែងតែ​ដេក​ ​និង​ការ​បន្ទោបង់​ ​នូវ​សេចក្ដី​នឿយហត់​ចេញ​ ​ក៏​មិនបាន​ដល់​ដូច​បំណង​ឡើយ​ ​ហើយ​ធ្វើ​មរណកាល​ ​ក្នុង​ទី​ជា​ចន្លោះ​ ​ៗ​ ​នៃ​លោក​ ​ចំណែក​បុរស​ដែល​ឈរ​ក្នុង​ទិសខាងលិច​។​បេ​។​ ​ចំណែក​បុរស​ ​ដែល​ឈរ​ក្នុង​ទិសខាងត្បូង​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​អញ​នឹង​ដើរទៅ​ឲ្យ​ដល់ទីបំផុត​នៃ​លោក​ ​បុរស​នោះ​ ​មាន​អាយុ​ ​១០០​ ​ឆ្នាំ​ ​រស់នៅ​ ​១០០​ ​ឆ្នាំ​ ​ក៏​ដើរទៅ​អស់​ ​១០០​ ​ឆ្នាំ​ ​(​មិនឈប់​)​ ​វៀរលែងតែ​ស៊ី​ ​ទំពាស៊ី​ ​លិទ្ធ​ ​ភ្លក្ស​អាហារ​ ​វៀរលែងតែ​ការ​ធ្វើ​ឧច្ចារៈ​ ​និង​បស្សាវៈ​ ​វៀរលែងតែ​ដេក​ ​និង​ការ​បន្ទោបង់​នូវ​សេចក្ដី​នឿយហត់​ចេញ​ ​ក៏​មិនបាន​ដល់​ដូច​បំណង​ឡើយ​ ​ហើយ​ធ្វើ​មរណកាល​ ​ក្នុង​ទី​ជា​ចន្លោះ​ ​ៗ​ ​នៃ​លោក​ ​ដំណើរ​នុ៎ះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​ព្រោះ​តថាគត​មិន​ពោល​ថា​ ​ទីបំផុត​នៃ​លោក​ ​បុគ្គល​ត្រូវ​ដឹង​ ​ត្រូវ​ឃើញ​ ​ត្រូវ​ទៅដល់​បាន​ ​ដោយសារ​សន្ទុះ​ជើង​មាន​សភាព​យ៉ាងនោះ​ឡើយ​។​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​ឯត​ថា​គត​ ​មិនធ្លាប់​ពោល​អំពី​ដំណើរ​សត្វ​ ​ដែល​មិនទាន់​បាន​ដល់​នូវ​ទីបំផុត​នៃ​លោក​ហើយ​ ​(​ថា​)​ ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​សោះ​ឡើយ​។​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636854895221256654
ទៅកាន់ទំព័រ៖