ព្រះត្រៃបិដក ភាគ ៤៩

 ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​កាមគុណ​ ​៥​ ​ប្រការ​នេះ​ ​តថាគត​ ​ហៅថា​លោក​ ​លោក​ក្នុង​អរិយវិន័យ​។​ ​កាមគុណ​ ​៥​ ​ប្រការ​នោះ​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​រូប​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​បាន​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ត្រេកអរ​ ​ពេញចិត្ត​ ​មាន​សភាព​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ជាទី​គាប់ចិត្ត​ ​១​ ​សំឡេង​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​ត្រចៀក​ ​១​។​បេ​។​ ​ក្លិន​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​ច្រមុះ​ ​១​ ​រស​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​អណ្ដាត​ ​១​ ​ផោដ្ឋព្វៈ​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ត្រេកអរ​ ​ពេញចិត្ត​ ​មាន​សភាព​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ជាទី​គាប់ចិត្ត​ ​១​។​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​កាមគុណ​ ​៥​ ​ប្រការ​នេះឯង​ ​តថាគត​ហៅថា​លោក​ ​លោក​ក្នុង​អរិយវិន័យ​។​
 ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយ​បាន​ដល់​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ដែល​កើតអំពី​សេចក្ដី​ស្ងប់ស្ងាត់​។​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​បាន​ដល់ទីបំផុត​នៃ​លោក​ ​ឋិតនៅ​ក្នុង​ទីបំផុត​នៃ​លោក​។​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636854895450569770
ទៅកាន់ទំព័រ៖