ព្រះត្រៃបិដក ភាគ ៤៩

 ​ពួក​ជន​ឯទៀត​ ​បាន​និយាយចំ​ពោះ​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​ភិក្ខុ​នេះ​ ​រាប់បញ្ចូល​ក្នុង​លោក​ផង​ ​ភិក្ខុ​នេះ​ ​មិន​រលាស់​ចេញ​ចាកលោក​បាន​ផង​។​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​ឯត​ថា​គត​ ​ក៏​ពោល​យ៉ាងនេះ​ថា​ ​ភិក្ខុ​នេះ​ ​រាប់បញ្ចូល​ក្នុង​លោក​ផង​ ​ភិក្ខុ​នេះ​ ​មិន​រលាស់​ចេញ​ចាកលោក​បាន​ផង​ ​ដូច្នេះ​ដែរ​។​ ​
 ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​ក៏បាន​ដល់​ទុតិយជ្ឈាន​ ​តតិយជ្ឈាន​ ​ចតុត្ថជ្ឈាន​។​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​បាន​ដល់ទីបំផុត​នៃ​លោក​ ​ឋិតនៅ​ក្នុង​ទីបំផុត​នៃ​លោក​។​ ​ពួក​ជន​ឯទៀត​ ​បាន​និយាយចំ​ពោះ​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​ភិក្ខុ​នេះ​ ​រាប់បញ្ចូល​ក្នុង​លោក​ផង​ ​ភិក្ខុ​នេះ​ ​មិន​រលាស់​ចេញ​ចាកលោក​បាន​ផង​។​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​ឯត​ថា​គត​ពោល​យ៉ាងនេះ​ថា​ ​ភិក្ខុ​នេះ​ ​រាប់បញ្ចូល​ក្នុង​លោក​ផង​ ​ភិក្ខុ​នេះ​ ​មិន​រលាស់​ចេញ​ចាកលោក​បាន​ផង​ ​ដូច្នេះ​ដែរ​។​ ​
 ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ ​ព្រោះ​កន្លង​បង់​រូបសញ្ញា​ ​ព្រោះ​រលត់​បដិឃ​សញ្ញា​ ​ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​នានត្ត​សញ្ញា​ ​ក៏បាន​ដល់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អាកាស​មិន​មាន​ទីបំផុត​។​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​បាន​ដល់ទីបំផុត​នៃ​លោក​ ​ឋិតនៅ​ក្នុង​ទីបំផុត​នៃ​លោក​។​ ​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636854895725325485
ទៅកាន់ទំព័រ៖