ព្រះត្រៃបិដក ភាគ ៤៩
ពួកជនឯទៀត បាននិយាយចំពោះភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនទាន់រលាស់ចេញចាកលោកបានផង។ ម្នាលព្រាហ្មណ៍ទាំងឡាយ ឯតថាគតក៏ពោលយ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនទាន់រលាស់ចេញចាកលោកបានផង ដូច្នេះដែរ។
ម្នាលព្រាហ្មណ៍ទាំងឡាយ មួយទៀត ភិក្ខុ ព្រោះកន្លងបង់អាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត។បេ។ ព្រោះកន្លងបង់វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន ព្រោះកន្លងបង់អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលព្រាហ្មណ៍ទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានដល់ទីបំផុតនៃលោក ឋិតនៅក្នុងទីបំផុតនៃលោក។ ពួកជនឯទៀត បាននិយាយចំពោះភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនទាន់រលាស់ចេញ ចាកលោកបានផង។ ម្នាលព្រាហ្មណ៍ទាំងឡាយ តថាគត ក៏និយាយយ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង
ID: 636854895957738779
ទៅកាន់ទំព័រ៖