ព្រះត្រៃបិដក ភាគ ៤៩

 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានរឿង​ពីព្រេងនាយ​មក​ថា​ ​សង្រ្គាម​នៃ​អសុរ​ ​មួយអន្លើដោយ​ទេវតា​ ​ជា​សង្រ្គាម​តទល់​ ​ប្រឡូក​កៀក​គ្នា​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សង្រ្គាម​នោះ​ឯង​ ​ពួក​ទេវតា​ឈ្នះ​ ​ពួក​អសុរ​ចាញ់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ពួក​អសុរ​បរាជ័យ​ហើយ​ ​ក៏បាន​រត់​ឆ្ពោះ​មុខ​ទៅ​ទិសខាងត្បូង​ ​ពួក​ទេវតា​ក៏​នាំគ្នា​ដេញ​តាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ពួក​អសុរ​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ពួក​ទេវតា​ ​នៅតែ​នាំគ្នា​ដេញ​តាម​មិនលែង​សោះ​ ​បើ​ដូច្នោះ​ ​គួរតែ​ពួក​យើង​តយុទ្ធ​នឹង​ពួក​ទេវតា​ឲ្យ​ ​អស់​ពីរ​គ្រា​ចុះ​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អសុរ​ ​បាន​តយុទ្ធ​នឹង​ពួក​ទេវតា​ ​ក្នុង​លើក​ទី​ ​២​ ​ទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លើក​ទី​ ​២​ ​នោះ​ឯង​ ​ពួក​ទេវតា​ឈ្នះ​ ​ពួក​អសុរ​ចាញ់​ទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ពួក​អសុរ​បរាជ័យ​ហើយ​ ​ក៏បាន​រត់​ឆ្ពោះ​មុខ​ទៅកាន់​ទិសខាងត្បូង​ ​ពួក​ទេវតា​ ​ក៏​នាំគ្នា​ដេញ​តាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ពួក​អសុរ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ពួក​ទេវតា​នៅតែ​នាំគ្នា​ដេញ​តាម​មិនលែង​សោះ​ ​បើដូច្នេះ​ ​គួរតែ​ពួក​យើង​តយុទ្ធ​នឹង​ពួក​ទេវតា​ ​ឲ្យអស់​ ​៣​ ​គ្រា​។​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636854896675959858
ទៅកាន់ទំព័រ៖