ព្រះត្រៃបិដក ភាគ ៤៩

 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អសុរ​ច្បាំង​តនឹង​ពួក​ទេវតា​ ​ក្នុង​លើក​ទី​ ​៣​ ​ទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លើក​ទី​ ​៣​ ​នោះ​ឯង​ ​ពួក​ទេវតា​ឈ្នះ​ ​ពួក​អសុរ​ចាញ់​ទៀត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ពួក​អសុរ​បរាជ័យ​ហើយ​ ​ក៏​ភ័យ​ ​រត់​ចូល​ទៅកាន់​អសុរ​បុរី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ពួក​អសុរ​ ​ដែល​ទៅដល់​អសុរ​បុរី​ហើយ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​ពួក​យើង​មានខ្លួន​បាន​ដល់​នូវ​ទី​ការពារ​ភ័យ​ហើយ​ ​ទាំង​ពួក​ទេវតា​ ​ក៏​មិន​គប្បី​ធ្វើអ្វី​យើង​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​ពួក​ទេវតា​ ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​ពួក​អសុរ​ ​មានខ្លួន​បាន​ដល់​នូវ​ទី​ការពារ​ភ័យ​ហើយ​ ​ពួក​យើង​មិន​គប្បី​ធ្វើអ្វី​បានទេ​។​
 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​នេះ​មាន​ឧបមេយ្យ​ ​ដូច​ភិក្ខុ​ដែល​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយ​បាន​ដល់​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​ដែល​កើតអំពី​សេចក្ដី​ស្ងប់ស្ងាត់​ ​ក្នុង​សម័យ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អញ​មានខ្លួន​បាន​ដល់​នូវ​ធម៌​ ​ជា​គ្រឿង​ការពារ​ភ័យ​ហើយ​ ​មារ​មិន​គប្បី​ធ្វើអ្វី​អញ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​មារ​មានចិត្ត​បាប​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​ភិក្ខុ​មានខ្លួន​បាន​ដល់​នូវ​គ្រឿង​ការពារ​ភ័យ​ហើយ​ ​អញ​មិន​គប្បី​ធ្វើអ្វី​បាន​។
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636854896907583106
ទៅកាន់ទំព័រ៖