ព្រះត្រៃបិដក ភាគ ៤៩

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​ក៏បាន​ដល់​ទុតិយជ្ឈាន​ ​តតិយជ្ឈាន​ ​ចតុត្ថជ្ឈាន​ ​ក្នុង​សម័យ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​មាន​សេចក្ដី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​អញ​មានខ្លួន​បាន​ដល់​នូវ​គ្រឿង​ការពារ​ភ័យ​ហើយ​ ​មារ​មិន​គប្បី​ធ្វើអ្វី​អញ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​មារ​មានចិត្ត​បាប​ ​ក៏​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​ភិក្ខុ​មាន​គ្រឿង​ការពារ​ភ័យ​បាន​ហើយ​ ​អញ​មិន​គប្បី​ធ្វើអ្វី​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ព្រោះ​កន្លង​បង់​រូបសញ្ញា​ ​ព្រោះ​រលត់​បដិឃ​សញ្ញា​ ​ព្រោះ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ក្នុង​សម័យ​ណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​បាន​ធ្វើ​មារ​ឲ្យ​ផុត​ជើង​ ​ហៅថា​ ​រុំ​ខ្ទប់ភ្នែក​មារ​ឲ្យ​ជិតស្លុង​ ​ហៅថា​ ​ដល់​នូវ​ការ​មិនឃើញ​នៃ​មារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ព្រោះ​កន្លង​បង់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏បាន​ដល់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​។​បេ​។​ ​ភិក្ខុ​ ​ព្រោះ​កន្លង​បង់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636854897081273041
ទៅកាន់ទំព័រ៖