ព្រះត្រៃបិដក ភាគ ៤៩
ក៏បានដល់អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន។បេ។ ភិក្ខុ ព្រោះកន្លងបង់អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នេវសញ្ញានាសញ្ញាយតនជ្ឈាន។បេ។ ភិក្ខុ ព្រោះកន្លងបង់នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់សញ្ញាវេទយិតនិរោធ អាសវៈរបស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញដោយប្រាជ្ញា ក្នុងសម័យណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ភិក្ខុនេះ តថាគតហៅថា បានធ្វើមារឲ្យផុតជើង ហៅថា រុំខ្ទប់ភ្នែកមារឲ្យជិតស្លុង ហៅថា បានដល់នូវការមិនឃើញនៃមារ ហៅថា ឆ្លងផុតនូវតណ្ហាក្នុងលោកហើយ។
[៤០] ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ដំរីឈ្មោលក្ដី ដំរីញីក្ដី ដំរីស្ទាវក្ដី កូនដំរីក្ដី ទៅកាត់ចុងស្មៅមុន ៗ ជាងដំរីដ៏ប្រសើរដែលនៅក្នុងព្រៃ ខ្វល់ខ្វាយរកចំណី ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ដំរីដ៏ប្រសើរនៅក្នុងព្រៃ តែងធុញទ្រាន់ នឿយណាយ ជិនឆ្អន់
ID: 636854897288254880
ទៅកាន់ទំព័រ៖