ព្រះត្រៃបិដក ភាគ ៤៩

​អញ​ទំពាស៊ី​មែកឈើ​បាក់​ ​ដែល​ដំរី​ទាំងនោះ​ ​កាច់​បំបាក់​ខ្ទេចខ្ទី​ហើយ​ផង​ ​អញ​ផឹកទឹក​ដ៏​ល្អក់​ផង​ ​កាលដែល​អញ​ឡើង​អំពី​កំពង់ទឹក​ ​ដំរី​ញី​ទាំងឡាយ​ ​តែង​ដើរ​ដដុស​កាយ​ផង​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​គេច​ចេញ​ចាក​ហ្វូង​ ​ទៅ​នៅតែ​ម្នាក់ឯង​។​ ​ក្នុង​សម័យ​ខាងក្រោយ​មក​ ​ដំរី​នោះ​ ​ក៏​គេច​ចេញ​ចាក​ហ្វូង​ ​ទៅ​នៅតែ​ម្នាក់ឯង​ ​ក៏​ទំពាស៊ី​នូវ​ស្មៅ​មិន​រេច​ចុង​ផង​ ​មិន​ទំពាស៊ី​មែកឈើ​បាក់​ ​ដែល​ដំរី​ទាំងនោះ​ ​កាច់​បំបាក់​ខ្ទេចខ្ទី​ហើយ​ផង​ ​ផឹកទឹក​មិន​ល្អក់​ផង​ ​កាលដែល​ឡើង​អំពី​កំពង់ទឹក​ ​ដំរី​ញី​ទាំងឡាយ​មិនបាន​ដើរ​ដដុស​កាយ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​នោះ​ ​ដំរី​ដ៏​ប្រសើរ​នៅក្នុង​ព្រៃ​ ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ក្នុង​កាលពីដើម​ ​អញ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​ដំរី​ឈ្មោល​ ​ដំរី​ញី​ ​ដំរី​ស្ទាវ​ ​កូន​ដំរី​ ​អញ​ទំពាស៊ី​នូវ​ស្មៅ​ដែល​ដំរី​ទាំងនោះ​ ​កាត់ចុង​ហើយ​ផង​ ​អញ​ទំពាស៊ី​នូវ​មែកឈើ​បាក់​ ​ដែល​ដំរី​ទាំងនោះ​ ​កាច់​បំបាក់​ខ្ទេចខ្ទី​ហើយ​ផង​ ​អញ​ផឹកទឹក​ល្អក់​ផង​ ​កាលដែល​អញ​ឡើង​អំពី​កំពង់ទឹក​ ​ដំរី​ញី​ទាំងឡាយ​ ​ដើរ​ដដុស​កាយ​ផង​ ​ឥឡូវនេះ​ ​អញ​នោះ​ ​ចៀសចេញ​ចាក​ហ្វូង​ ​មក​នៅតែ​ម្នាក់ឯង​ ​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636854897633404621
ទៅកាន់ទំព័រ៖